"បេះដូងយុទ្ធជនរដ្ឋធានី" គឺជាក្លឹបទី៥ ដែលបានបង្កើតឡើងជាផ្លូវការក្នុងរយៈពេលជិត ៣ឆ្នាំកន្លងទៅ។ កាលពីមុននោះ មានក្លឹប៖ "បេះដូងយុទ្ធជន Phu Dong" (២០២១) "បេះដូងយុទ្ធជននៅភាគខាងត្បូង"(២០២១) "បេះដូងយុទ្ធជនភាគកណ្តាល - ខ្ពង់រាបកណ្តាល" (២០២២) និង “បេះដូងយុទ្ធជនតំបន់ណាមបូខាងលិច” (២៤ កញ្ញា ២០២៣ នៅទីក្រុងហូជីមិញ)។ តាមការគ្រោងទុក នាខែធ្នូខាងមុខ ក្លឹប "បេះដូងយុទ្ធជន Vi Xuyen - Ha Giang" នឹងត្រូវបានបង្កើតឡើងជាផ្លូវការ។ ក្នុងនាមជាអង្គការស្របច្បាប់និងមិនរកប្រាក់ចំណេញ តាមរយៈបណ្តាញសង្គម Facebook វេទិកា "បេះដូងយុទ្ធជន" បានប្រមូលផ្តុំសមាជិកជាង ២០០.០០០នាក់ មកពីទូទាំងប្រទេស។ ក្លឹប "បេះដូងយុទ្ធជន" មានសកម្មភាពជាច្រើនដែលបង្កប់ខ្លឹមសារមនុស្សធម៌ រីកសាយភាយប្រការល្អៗទៅក្នុងសង្គម។
ក្នុងឱកាសនេះដែរ គណៈកម្មការរៀបចំក៏បានឧទ្ទេសនាមសៀវភៅ "បេះដូងយុទ្ធជនរដ្ឋធានី” ដោយមានអត្ថបទ ជវលេខ ឆាយាលក្ខណ៍ និងឯកសារចំនួន២៥ ពីអ្នកនិពន្ធជិត ២០រូប ដែលពិពណ៌នាសម្រស់ស្អាតនៃព្រលឹង និងប្រពៃណីវីរភាពដ៏អងអាចក្លាហានរបស់យុទ្ធជនវៀតណាម៕