• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលប័ណ្ណបញ្ជាក់ការច្រៀង Xoan Phu Tho ជាបេតិកភណ្ឌវប្បធម៌អរូបី តំណាងឲ្យមនុស្សលោក


 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ TTXVN)

នាយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឃុំ Kim Duc ទីក្រុង Viet Tri ខេត្ត Phu Tho ភាគខាងជើងវៀតណាម គណៈ​កម្មាធិការប្រជាជនខេត្ត Phu Tho បានសហការជាមួយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រៀបចំពិធីទទួល​ប័ណ្ណបញ្ជាក់របស់ UNESCO ដែលលើកតម្កើងការច្រៀង Xoan Phu Tho ជាបេតិកភណ្ឌវប្បធម៌អរូបីតំ​ណាង​ឲ្យមនុស្សលោក។

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam សង្កត់ធ្ងន់ថា ការដែលចម្រៀង Xoan Phu Tho ត្រូវបានលើកតម្កើងជាបេតិកភណ្ឌ វប្បធម៌អរូបីតំណាងឲ្យមនុស្សលោកនោះ ជាការទទួលស្គាល់របស់​សហគមន៍​អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខេត្ត Phu Tho និងសហគមន៍ក្នុងការអភិរក្សបេតិកភណ្ឌនេះ។ នេះក៏ជាមោទនភាពរបស់បក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត Phu Tho និយាយដោយឡែកនិងប្រជាជាតិ​វៀតណាមទាំងមូល និយាយរួមផងដែរ។ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានអបអរសាទរចំពោះបណ្ដា​ភូមិច្រៀង Xoan សហគមន៍ប្រជាជន អង្គការនិងបុគ្គលនានា ដែលបានរួមវិភាគទានបញ្ញា និងកម្លាំងដើម្បីអភិរក្ស និងពង្រីកបេតិកភណ្ឌដ៏វិសេសវិសាលនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top