• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្សលោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីលាន St. Alexander Nevski ក្នុងទីក្រុង Sofia (ប៊ុលហ្គារី)។ ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev និងលោកជំទាវ បានធ្វើជាអធិបតីនៃពិធីនេះ។
ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev និងអគ្គលេខាបក្ស លោក តូ ឡឹម ត្រួតពលកងកិត្តិយស។ រូបថត៖ Van Hieu/VOV

រថយន្តដឹកអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវបានបើកចូលទីលាន St. Alexander Nevski នៅចំពោះមុខការស្វាគមន៍យ៉ាងឱឡារិកពីក្រុមពិធីការយោធា និងក្រុមតន្ត្រីយោធា។ ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev និងលោកជំទាវបានស្វាគមន៍លោកអគ្គលេខាបក្សលោក តូ ឡឹម និងលោកជំទាវ ដោយចាប់ដៃស្វាគមន៍ ហើយអញ្ជើញអគ្គលេខាបក្សនិងលោកជំទាវ ដើរលើកម្រាលព្រំក្រហមទៅកាន់ទីតាំងកិត្តិយស។ ប្រធានកងកិត្តិយសបានស្វាគមអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវមកបំពេញទស្សនកិច្ចនៅប៊ុលហ្គារី។ ក្នុងបរិយាកាសដ៏ឧឡារិក ក្រុមតន្រ្តីយោធាបានលេងបទភ្លេងជាតិវៀតណាម និងប៊ុលហ្គារី។

បន្ទាប់មក មេដឹកនាំទាំងពីររូបបានឧទ្ទេសនាមគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរចូលរួមពិធីបដិសណ្ឋារកិច្ច។ អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev បានត្រួតពលកងកិត្តិយស។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ រួមជាមួយប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារីលោក Rumen Radev និងលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធទាហានមិនស្គាល់អត្តសញ្ញាណកម្ម នៅស្តូបអនុស្សាវរីយ៍ទាហានអត្តសញ្ញាណកម្ម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top