• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅព្រះរាជាណាចក្រហូឡង់

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកកាន់ប្រទេសហូឡង់ ផ្តោតសំខាន់លើការពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ សំដៅនាំទំនាក់ទំនងនៃប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ។
  ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅព្រះរាជាណាចក្រហូឡង់  

នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នេះ នៅវិមាននាយករដ្ឋមន្ត្រីហូឡង់ ក្នុងទីក្រុងឡាអេ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានរៀបចំពិធីទទួលបដិសណ្ឋានរកិច្ចជាផ្លូវការជូនចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រហូឡង់។

នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte អញ្ជើញទទួលលោកនាយករដ្ឋមន្ត្រី Pham Minh  Chinh បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរបានដើរលើកម្រាលព្រំក្រហមឆ្ពោះទៅកាន់ឆាកកិត្តិយស។ នាយករដ្ឋមន្ត្រីទាំងពីរបានឧទ្ទេសនាមគណៈប្រតិភូនៃប្រទេសទាំងពីរចូលរួមពិធីទទួលបដិសណ្ឋារកិច្ច។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកកាន់ប្រទេសហូឡង់ ផ្តោតសំខាន់លើការពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ សំដៅនាំទំនាក់ទំនងនៃប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមពិគ្រោះយោបល់លើបទពិសោធន៍អន្តរជាតិក្នុងការចូលរួមអនុសញ្ញា ICPPED

វៀតណាមពិគ្រោះយោបល់លើបទពិសោធន៍អន្តរជាតិក្នុងការចូលរួមអនុសញ្ញា ICPPED

នៅថ្ងៃទី ៦ ខែមករា នៅខេត្ដ Quang Ninh (វៀតណាម) បានប្រព្រឹត្ដទៅសិក្ខាសាលាស្ដីពីការឧទ្ទេសនាមអនុសញ្ញាអន្តរជាតិសម្រាប់ការការពារមនុស្សទាំងអស់ពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ដែលរៀបចំដោយក្រសួងនគរបាល​វៀតណាមសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។

Top