• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលបដិសណ្ឋារកិច្ចចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអូស្ត្រាលីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបសវនាការជាមួយលោកស្រីអគ្គទេសាភិបាល សាម ម៉ូស្ទីន ហើយបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese)។

ពិធីទទួលបដិសណ្ឋារកិច្ចចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅវិមានអគ្គទេសាភិបាលនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។ រូបថត៖ Thong Nhat/TTXVN

នាព្រឹកថ្ងៃទី ១១ ខែសីហា នៅវិមានអគ្គទេសាភិបាលអូស្ត្រាលី នៅទីក្រុង Canberra អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី សាម ម៉ូស្ទីន (Sam Mostyn) បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម (To Lam) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលកំពុងអញ្ជើញធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា។ មន្ត្រីជាន់ខ្ពស់អូស្ត្រាលីជាច្រើនរូប និងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីនេះ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកស្រីអគ្គទេសាភិបាល សាម ម៉ូស្ទីន។​ រូបថត៖ Thong Nhat/TTXVN

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបសវនាការជាមួយលោកស្រីអគ្គទេសាភិបាល សាម ម៉ូស្ទីន ហើយបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese); ធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការ និងជួបប្រាស្រ័យជាមួយសារព័ត៌មាន ព្រមទាំងបានជួបសវនាការជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាតំណាងរាស្ត្រអូស្ត្រាលី ផងដែរ។

វៀតណាមនិងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៧៣។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានកសាងទំនាក់ទំនងដ៏ខ្លាំងក្លានិងរឹងមាំជាមួយនឹងផលប្រយោជន៍ចម្រុះនិងកាន់តែកើនឡើងៗ។ បច្ចុប្បន្ននេះ វៀតណាមត្រូវបានចាត់ទុកជាដៃគូមួយក្នុងចំណោមដៃគូទ្វេភាគីដ៏សំខាន់បំផុតរបស់ប្រទេសអូស្ត្រាលី។ ទំនាក់ទំនងវៀតណាម-អូស្ត្រាលីកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ស្វាហាប់បំផុតចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់អូស្ត្រាលី មិនត្រឹមតែជាសញ្ញាសម្គាល់ដែលបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការកសាងទំនាក់ទំនង​វៀតណាម-អូស្ត្រាលីឱ្យកាន់តែមានប្រសិទ្ធភាពដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និង ផលប្រយោជន៍​ទៅវិញទៅមកផងដែរ៕

តាម​ /vovworld.vn/km-KH

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top