• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពណ៌វប្បធម៌វៀតណាមចែងចាំងពន្លឺនៅទីស្នាក់ការអង្គការ UNESCO

នាយប់ថ្ងៃទី៦ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការ UNESCO នៅទីក្រុងប៉ារីស បារាំង គណៈប្រតិភូវៀតណាមនៅខាងក្រៅអង្គការ UNESCO បានរៀបចំរាត្រីវប្បធម៌វៀតណាមក្រោមប្រធានបទ“បេតិកភណ្ឌវប្បធម៌គឺជាកម្លាំងចលករសម្រាប់សន្តិភាព ភាពខ្លួនទីពឹងខ្លួន និងការអភិវឌ្ឍប្រកបដោយចីរភាព” ។
ការសម្តែងស្គរបើករាត្រីពណ៌វប្បធម៌វៀតណាម។ រូបថត៖ Anh Tuan/VOV-Paris

ដោយប្រព្រឹត្តទៅមុនសម័យប្រជុំលើកទី ៤២ នៃមហាសន្និបាត UNESCO ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ឯកអគ្គរដ្ឋទូត តំណាងប្រទេសជាសមាជិក និងថ្នាក់ដឹកនាំ UNESCO ជិត ២០០ នាក់។ ថ្លែងនៅពិធីបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះជាឱកាសដើម្បីវៀតណាម និង UNESCO ជំរុញតួនាទីនៃបេតិកភ័ណ្ឌ វប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយភាពនិងខ្លួនទីពឹងខ្លួន; ហើយអះអាងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង UNESCO បានក្លាយជាគំរូដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមបានអះអាងជាថ្មីនូវការសន្យាអនុវត្តទំនួលខុសត្រូវរបស់ប្រទេសជាសមាជិក ក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌នៅថ្នាក់ជាតិនិងអន្តរជាតិ រួមចំណែកបន្ថែមទៀតដល់កិច្ចការរួមរបស់ UNESCO តាមរយៈការឈរឈ្មោះជាគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អាណត្តិ ២០២៣-២០២៧។

រីឯខ្លួនវិញ អគ្គនាយករង UNESCO លោក Xing Qu បានវាយតម្លៃថា ព្រឹត្តិការណ៍វប្បធម៌នេះបានរួមចំណែកលើកតម្កើងសម្រស់ស្អាតនិងភាពសម្បូរបែបនទំនៀមទំលាប់និងប្រពៃណីស៊ីជម្រៅនៃបេតិកភណ្ឌអរូបីរបស់វៀតណាម។

នៅក្នុងកម្មវិធីនេះ គណៈប្រតិភូបានរីករាយនឹងលក្ខណៈវិសេសវិសាលនៃវប្បធម៌ សិល្បៈប្រជាប្រិយ ប្រពៃណីវៀតណាមដូចជា៖ របាំនាគ ចម្រៀងប្រជាប្រិយ សិល្បៈធ្វើគំនូរប្រជាប្រិយ Dong Ho សម្តែងក្បាច់គុន Vovinam ជាមួយនឹងម្ហូបអាហារពិសេសរបស់វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top