ថ្លែងនៅក្នុងកម្មវិធី លោកស្រី ង្វៀន ធីគីមឡន អនុប្រធានគណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹក បានសង្កត់ធ្ងន់ថា ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦ គឺជាឱកាសមួយសម្រាប់ប្រជាជននៃប្រទេសទាំងពីរដើម្បីជួបសំណេះសំណាល ទទួលបទពិសោធន៍ ហើយលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ប្រទេសនីមួយៗ។ តាមនោះ បង្កើនការយល់ដឹង ការគោរព និងពូនជ្រុំចំណងមិត្តភាព រួមចំណែកដល់ការអនុវត្តន៍ជាក់ស្តែងនូវគោលនយោបាយស្តីពីការជំរុញការទូតវប្បធម៌ ពង្រីកអំណាចទន់នៃវប្បធម៌ និងធ្វើឱ្យវប្បធម៌ក្លាយជាធនធានផ្ទៃក្នុងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦ រួមមានសកម្មភាពវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារកូរ៉េខាងត្បូង និងវៀតណាមជាច្រើន។ ជាពិសេស តំបន់បទពិសោធន៍កូរ៉េខាងត្បូងមានការផ្សសព្វផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារកូរ៉េខាងត្បូង ឧទ្ទេសនាមផលិតផលកសិកម្ម និងម្ហូបអាហារកូរ៉េខាងត្បូង និងផ្តល់ព័ត៌មានអំពីទេសចរណ៍ និងផលិតផលវប្បធម៌កូរ៉េខាងត្បូង។ នៅកន្លែងដែលមានប្រធានបទ "វៀតណាម - កូរ៉េខាងត្បូង តាមរយៈសៀវភៅ" បានដាក់តាំងបង្ហាញសៀវភៅ ឯកសារ កាសែត និងគំនូរដ៏រស់រវើក ដែលផ្សព្វផ្សាយចំណេះដឹង សម្រស់វប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរ។
ខេត្តអានយ៉ាងក៏បានរៀបចំកន្លែងឧទ្ទេសនាមសក្តានុពលសេដ្ឋកិច្ច និងផលិតផលក្នុងស្រុក ជាមួយនឹងផលិតផល OCOP (ឃុំមួយ ផលិតផលមួយ) ជាច្រើនផងដែរ៕





