• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីរ៉ូម ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរមានការផ្លាស់ប្តូរមតិអំពីកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយបានឯកភាពលើវិធានការជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី។ ភាគីទាំងពីរ បានឯកភាពបង្កើនការជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន។ មេដឹកនាំទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ-ការពារជាតិ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអភិរក្ស បេតិកភណ្ឌវប្បធម៌; បង្កើនការសម្របសម្រួលនៅអង្គការនិងវេទិកាអន្តរជាតិនានា។

នៅថ្ងៃដដែល នៅរដ្ឋធានីរ៉ូមរបស់អ៊ីតាលី ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួបជាមួយប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Ignazio La Russa ប្រធានសភាជាន់ទាបអ៊ីតាលី លោក Lorenzo Fontana

ក្នុងជំនួបទាំងនេះ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអ៊ីតាលី ក្នុងនោះមាន កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ប្រធានព្រឹទ្ធសភានិងសភាជាន់ទាបអ៊ីតាលី បានបញ្ជាក់ថា វៀតណាមគឺជាដៃគូ ដ៏សំខាន់បំផុតរបស់អ៊ីតាលីក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍; គាំទ្រតួនាទីរបស់ វៀតណាមជាស្ពានជំរុញទំនាក់ទំនងរវាងសភាអ៊ីតាលី ជាមួយក្រុមប្រឹក្សាសហភាព សភាអាស៊ាន។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នា ទៅវិញទៅមកនៅវេទិកាសហភាពអន្តរសភាពិភពលោក (IPU) ដើម្បីរួមចំណែក ដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់ និងលើពិភពលោក។ ភាគីទាំងពីរមានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ទេសចរណ៍ និងការ ជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top