• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងអង្គការ យូនីសេហ្វ ក្នុងការថែទាំនិងការពារកុមារ

ទីក្រុងហូជីមិញមានបំណងថា យូនីសេហ្វនឹងរួមដំណើរ ជាមួយទីក្រុងក្នុងសកម្មភាពថែទាំ ការពារ និងអភិវឌ្ឍន៍កុមារនៃទីក្រុង។
  ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ TTXVN)  

នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ លោក Duong Anh Duc អនុប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោកស្រី Rana Flowers ប្រធានតំណាងមូលនិធិកុមារអង្គការសហប្រជាជាតិ (យូនីសេហ្វ) ប្រចាំនៅវៀតណាម ហើយពិភាក្សាអំពី ទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងយូនីសេហ្វ និងទីក្រុង ហូជីមិញ។

លោក Duong Anh Duc បានថ្លែងអំណរគុណដល់អង្គការ យូនីសេហ្វសម្រាប់ គម្រោងជួយឧបត្ថម្ភកុមារទីក្រុងហូជីមិញ ដំណាក់កាល ២០១៧-២០២១; ហើយ បញ្ជាក់ថា រាល់ខ្លឹមសារដែល យូនីសេហ្វ និងទីក្រុងហូជីមិញបានឯកភាពនោះ នឹងបន្ត ត្រូវបានអនុវត្តន៍នាពេលខាងមុខ រួមទាំងការរៀបចំសន្និសីទដោយមានការចូលរួមពី ភាគីពាក់ព័ន្ធដើម្បីពិភាក្សាលើយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យថែទាំ និងការពារកុមារ។ ទីក្រុងហូជីមិញមានបំណងថា យូនីសេហ្វនឹងរួមដំណើរ ជាមួយទីក្រុងក្នុងសកម្មភាពថែទាំ ការពារ និងអភិវឌ្ឍន៍កុមារនៃទីក្រុង។

រីឯខ្លួនវិញ ប្រធានតំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ លោកស្រី Rana Flowers បានឲ្យដឹងថា នាពេលខាងមុខ លោកស្រីនឹងជំរុញខ្លាំងនូវកិច្ចសហ ប្រតិបត្តិការជាមួយទីក្រុងហូជីមិញ លើវិស័យទាក់ទិននឹងបញ្ហាធ្វើអាជីវកម្ម ជិះជាន់កម្លាំង ពលកម្មកុមារ ការការពារកុមារពិការ; ការធ្វើអន្តរាគមន៍ និងវាយតម្លៃហានិភ័យចំពោះ កុមារ ជាមួយនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការលើកកំពស់បំណិន សម្រាប់កុមារ ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top