• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអង់គ្លេស

នាថ្ងៃទី ១៨ មិនា បន្តដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Nguyen Hoa Binh បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Angela Rayner។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Hoa Binh បានស្នើឲ្យសហគ្រាសអង់គ្លេសវិនិយោគ និងពង្រីកប្រតិបត្តិការនៅវៀតណាមលើវិស័យថាមពលស្អាត និងថាមពលកកើតឡើងវិញ ស្របតាមអាទិភាពអភិវឌ្ឍន៍របស់រដ្ឋាភិបាលវៀតណាម ទន្ទឹមនឹងនោះ លោកសង្ឃឹមថា រដ្ឋាភិបាលអង់គ្លេសជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតវៀតណាមទៅសិក្សានៅចក្រភពអង់គ្លេស។ ឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានស្នើឱ្យចក្រភពអង់គ្លេសចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ។

ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Angela Rayner បានចាត់ទុកថា ជាមួយនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ ភាគីទាំងពីរមានឱកាសជាច្រើនដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលថ្មី និងថាមពលកកើតឡើងវិញ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែរឹងមាំ។

ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ រួមចំណែកបង្កើនទំនុកចិត្តផ្នែកនយោបាយ ទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីនាពេលឆាប់ៗខាងមុខ។ ភាគីទាំងពីរក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខា ដើម្បីជួយសម្រួលដល់ទំនិញអាចចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។

នាថ្ងៃដដែល នៅទីក្រុងឡុងដ៍ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានជួប សន្ទនាជាមួយប្រធានសភាអង់គ្លេស លោកស្រី Lindsay Hoyle; ទស្សនាផ្សារហ៊ុននិងធ្វើការជាមួយលោកស្រី Julia Holgate នាយិកាប្រតិបត្តិនៃសារជីវកម្មផ្សារហ៊ុន London និងសារជីវកម្មឈានមុខគេរបស់អង់គ្លេស Swire ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ក្នុងសន្និសីទអនុម័តលើសេចក្តីព្រាងរបាយការរណ៍របស់ក្រុមអធិការកិច្ចនៃការិយាល័យនយោបាយ និងគណៈលេខាឆ្នាំ ២០២៥ សម្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh។

Top