• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកប្រពៃណីនៃផ្លូវហូជីមិញតាមសមុទ្រក្នុងបុព្វហេតុកសាងនិងការពារយ៉ាងរឹងមាំអធិបតេយ្យភាពមាតុភូមិ

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការបន្តការពារអធិបតេយ្យភាពកោះសមុទ្រយ៉ាងពេញលេញក្នុងគ្រប់កាលៈ ទេសៈរក្សាឲ្យបានរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពនៅសមុទ្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងដោះស្រាយការខ្វែងគំនិត ជម្លោះដោយសន្តិវិធី និងឈរលើគោលមាគ៌ា គោលជំហររបស់បក្ស រដ្ឋ ច្បាប់វៀតណាម ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

(រូបថត៖ VNA)

ក្នុងឱកាសរំលឹកខួបលើកទី៦០ទិវាបើកផ្លូវហូជីមិញតាមសមុទ្រ (២៣ តុលា ១៩៦១ - ២៣ តុលា ២០២១) នៅរសៀលថ្ងៃទី១៩ ខែតុលា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូអតីតយុទ្ធជននៅផ្លូវហូជីមិញតាមសមុទ្រ និងកម្មាភិបាល យុទ្ធជននៃកងទ័ពជើងទឹកដែលមានស្នាដៃ យុទ្ធជ័យឆ្នើមៗ។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានបញ្ជាក់ថា ការបើកផ្លូវហូជីមិញតាមសមុទ្របានបង្ហាញចក្ខុវិស័យយុទ្ធសាស្ត្រ ការច្នៃប្រឌិត ភាពឈ្លាសវៃនិងភាពប៉ិនប្រសបរបស់បក្សនិងលោកប្រធានហូជីមិញ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការបន្តការពារអធិបតេយ្យភាពកោះសមុទ្រយ៉ាងពេញលេញក្នុងគ្រប់កាលៈ ទេសៈ រក្សាឲ្យបានរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពនៅសមុទ្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងដោះស្រាយការខ្វែងគំនិត ជម្លោះដោយសន្តិវិធី និង ឈរលើគោលមាគ៌ា គោលជំហររបស់បក្ស រដ្ឋ ច្បាប់វៀតណាម ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងថា អតីតយុទ្ធជនម្នាក់ៗបន្តពង្រីកប្រពៃណីវីរភាពដ៏ភ្លឺស្វាងនៃក្រុមនាវា “គ្មានលេខ” ដើម្បីសក្តិសមជាគំរូឆ្នើមនៃវីរបដិវត្តន៍និយម ភាពអង់អាចក្លាហាន ឆន្ទៈមោះមុត ព្រមទាំងខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការកសាងក្រុមគ្រួសារ ស្រុកកំណើតនិងប្រទេសជាតិឲ្យកាន់តែស្រស់ស្អាតនិងសម្បូររុងរឿងជាងមុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top