• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សារណាត់ពិព័រណ៍ពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ នៅខេត្ត Quang Nam

ស្តង់ទំនិញជិត ១០០ របស់សហគ្រាស អង្គការ និងបុគ្គល នៅតាមខ្សែព្រំដែន Quang Nam-Sekong, ឡាវបានចូលរួមផ្សារណាត់ពិព័រណ៌ពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ ដែលបានបើកនាយប់ថ្ងៃទី ២៦ ខែសីហា នៅស្រុកព្រៃភ្នំ Nam Giang ខេត្ត Quang Nam។
  ទិដ្ឋភាពនៃផ្សារណាត់ (រូបភាព៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម)  

ផលិតផលប្រចាំតំបន់នៃតំបន់ព្រំដែនខេត្ត Quang Nam និងខេត្ត Sekong (ឡាវ) ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ដូចជា៖ ឱសថ តម្បាញ Co Tu Za Ra និងផលិតផល OCOP របស់ជនជាតិ Co Tu, Ve, Ta Rieng។ នៅយប់បើកពិព័រណ៌នោះ មានមនុស្សរាប់ពាន់នាក់ និងភ្ញៀវទេសចរដើរទិញទំនិញជាច្រើន។ លោក Huong Van Minh អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Quang Nam បានឲ្យដឹងថា៖

“យើងប្រមូលផ្តុំផលិតផលរបស់ប្រជាជន Nam Giang  ពីតំបន់ជនបទ ពីគ្រឹះស្ថាន OCOP របស់ស្រុក Nam Giang ជាផលិតផលសំខាន់ដែលស្មើនឹង ៥០% នៃចំនួនស្តង់តាំងបង្ហាញក្នុងពិព័រណ៍។ លើសពីនេះ យើងបានប្រមូលផ្តុំផលិតផលសំខាន់ៗ នៅខេត្ត Quang Nam ចូលរួមស្តង់នៅទីនេះផងដែរ”។

ផ្សារណាត់ព័រណ៌ពាណិជ្ជកម្មព្រំដែនវៀតណាម - ឡាវ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ក្នុងគោលបំណងផ្សព្វផ្សាយរូបភាព សក្ដានុពលសេដ្ឋកិច្ចសង្គម ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៃបណ្តាមូលដ្ឋាននៅតាមព្រំដែនខេត្ត Quang Nam - Se Kong (ឡាវ) ជាមួយស្ថាប័នសាជីវកម្ម អ្នកវិនិយោគ។ នេះក៏ជាសកម្មភាពក្នុង “ឆ្នាំមិត្តភាព និងសាមគ្គីភាពវៀតណាម - ឡាវ ឆ្នាំ ២០២២” និង “កម្មវិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាមនិងឡាវ” “ខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងវៀតណាម - កិច្ចសហប្រតិបត្តិការឡាវ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top