• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយរូបភាពវៀតណាមនៅប្រទេសក្រិក

ក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) និងខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងក្រិក ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅក្រិកបានរៀបចំព្រឹត្តិការណ៍ “ទិវាវៀតណាមនៅក្រិក” ដោយមានសកម្មភាពសំខាន់ៗចំនួនពីរគឺ៖ ពិធីបុណ្យអាហារវៀតណាម និងទិវាភាពយន្តវៀតណាម។

នៅក្នុងព្រឹត្តិការណ៍នេះ អ្នកទស្សនាមានការពេញចិត្តយ៉ាងខ្លាំងចំពោះមុខម្ហូបប្រពៃណី និងផលិតផលសិប្បកម្មរបស់វៀតណាម ជាពិសេសគឺវត្ថុអនុស្សាវរីយ៍អបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម។ ក្នុងក្របខ័ណ្ឌនៃ “ទិវាវៀតណាមនៅក្រិក” ប្រជាជនទីក្រុង Edessa អាចទស្សនាខ្សែភាពយន្តដែលឧទ្ទេសនាមអំពីសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម ក្រោយរយៈពេល ៨០ ឆ្នាំដណ្ដើមបានឯករាជ្យ ភាពយន្តឯកសារអំពីចំណងមិត្តភាពពិសេសវៀតណាម-ក្រិក វៀតណាម - Edessa ក៏ដូចជាភាពយន្តឯកសារជាច្រើនអំពីលោកប្រធានហូជីមិញ និងភាពយន្តវៀតណាមដែលបានឈ្នះពានរង្វាន់នៅមហោស្រពភាពយន្តជាតិ និងតំបន់។

ព្រឹត្តិការណ៍ទិវាវៀតណាមនៅក្រិក ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Edessa ត្រូវបានសារព័ត៌មានក្នុងស្រុក រួមទាំងទូរទស្សន៍ជាតិក្រិក យកចិត្តទុកដាក់និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន គឺជាវេទិកាសហប្រតិបត្តិការយោធាតំបន់រវាងមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន និងជាផ្នែកមួយនៃយន្តការសហប្រតិបត្តិការការពារជាតិរបស់អាស៊ាន។

Top