• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមស្រឡាញ់សន្តិភាពប្រកបដោយក្តីមេត្តាករុណា

ទទួលបានការផ្ទេសិទ្ធិពីបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូង (UNMISS) នាថ្ងៃទី ២៥ សីហា មន្ទីរពេទ្យវាលកម្រិត ២ លេខ ៦ (BVDC 2.6) របស់វៀតណាមបានរៀបចំដំណើរស្ម័គ្រចិត្តទៅកាន់ពន្ធនាគារ Unity State (ពន្ធនាគារកណ្តាល Bentiu) ប្រទេសស៊ូដង់ខាងត្បូង។
មន្ទីរពេទ្យវាលកម្រិត ២ លេខ ៦ ចែកថ្នាំ និងបរិក្ខារពេទ្យ ដល់ពន្ធនាគារ Unity State។ រូបថត៖ BVDC 2.6

គណៈប្រតិភូបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តចាំបាច់ដល់ទណ្ឌិត និងមន្ត្រីពន្ធនាគារតាមមូលដ្ឋាន តាមរយៈការចុះពិនិត្យផ្ទាល់ ពិគ្រោះសុខភាព និងចែកថ្នាំដល់ទណ្ឌិតជាច្រើននាក់។ ជាមួយគ្នានោះ ក្រុមបានត្រួតពិនិត្យ និងវាយតម្លៃលក្ខខណ្ឌនៃបរិក្ខារពេទ្យនៅពន្ធនាគារ ធ្វើការណែនាំអំពីការកែលម្អអនាម័យ អាហារូបត្ថម្ភ និងការការពារជំងឺ...។ សកម្មភាពទាំងនេះទទួលបានការវាយតម្លៃខ្ពស់ពីបេសកកម្ម UNMISS និងអាជ្ញាធរមូលដ្ឋាន។ វីរៈសេនីយត្រី Phichayathida ទទួលបន្ទុក CIMIC (កិច្ចការស៊ីវិល-យោធា) នៃបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង បានសម្តែងថា៖ ថ្ងៃនេះអ្នកបានធ្វើកិច្ចការសប្បុរសធម៌សម្រាប់ពន្ធនាគារក្នុងរដ្ឋ Bentiu។ យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការរបស់មិត្តវៀតណាម ក៏ដូចជាអ្វីៗ ដែលអ្នកបានធ្វើចំពោះយើង។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ”។

សកម្មភាពស្ម័គ្រចិត្តរបស់មន្ទីរពេទ្យវាលកម្រិត ២ លេខ ៦ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈ និងមនុស្សធម៌របស់កងកម្លាំងរក្សាសន្តិភាពវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងទំនាក់ទំនងការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយរូបភាពនៃសន្តិភាព មិត្តភាពវៀតណាម ត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សាមស៊ុងគ្រុបនឹងក្លាយជាដៃគូគួរជាទីទុកចិត្តរបស់វៀតណាម

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សាមស៊ុងគ្រុបនឹងក្លាយជាដៃគូគួរជាទីទុកចិត្តរបស់វៀតណាម

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុនសាមស៊ុង អេឡិចត្រូនិក (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

Top