• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយពណ៌វប្បធម៌របស់បណ្តាជនជាតិវៀតណាម

“ពណ៌វប្បធម៌នៃបណ្តាជនជាតិវៀតណាម” គឺជាប្រធានបទរួមនៃសកម្មភាពដែលប្រព្រឹត្តទៅចាប់ពីខែមេសាដល់ថ្ងៃទី ៣ ឧសភា នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម (ហាណូយ)។
រូបថត៖ VOV

 

សកម្មភាពរួមចំណែកលើកតម្កើងទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (១៩ មេសា); ណែនាំអំពីវប្បធម៌ ទំនៀមទម្លាប់របស់បណ្តាជនជាតិ ផ្សព្វផ្សាយ ពង្រឹងនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាល។ ជាពិសេស ព្រឹត្តិការណ៍នានាក៏បានរួមចំណែកក្នុងការធ្វើពិពិធកម្មសកម្មភាពទាក់ទាញភ្ញៀវទេសចរណ៍ បង្កើតទៅជាគោលដៅនៅភូមិវប្បធម៌ ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម។

ជាពិសេសចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ មេសា បានប្រព្រឹត្តទៅនូវសកម្មភាពជាច្រើនក្នុងឱកាស “ទិវាវប្បធម៌បណ្តាជនជាតិវៀតណាមឆ្នាំ ២០២៣”។ ចាប់ពីថ្ងៃទី ២៩ ខែមេសាដល់ថ្ងៃទី ៣ ឧសភា មានព្រឹត្តិការណ៍នានាក្នុងឱកាសគម្រប់ខួបនៃការសោយទីវង្គតរបស់ស្តេច Hung (ថ្ងៃទី ១០ខែទី ៣ តាមច័ន្ទគតិ)។ បន្ទាប់មកគឺកម្មវិធីជាច្រើននៃបណ្តាជនជាតិវៀតណាម។

ក្នុងខែមេសានេះផងដែរ តំបន់ជាច្រើនបានឧទ្ទេសនាមអំពីលំហវប្បធម៌ និងទេសចរណ៍ក្នុងមូលដ្ឋាននៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម។ ពោលគឺ ខេត្ត Thai Nguyen លើកតម្កើងវប្បធម៌ជាតិដ៏វិសេសវិសាលតាមរយៈពិធីសែនចម្រៀង Then របស់ជនជាតិ Tay; ជនជាតិ M'nong ក្នុងខេត្ត Dak Nong បានរៀបចំពិធីមង្គលការប្រពៃណីឡើងវិញ ដែលជាទម្រង់នៃសកម្មភាពប្រជាប្រិយ ដែលបង្កប់ដោយអត្តសញ្ញាណរបស់អ្នករស់នៅតំបន់ Tay Nguyen។ នៅចុងសប្តាហ៍ ជនជាតិ Co Tu នៅខេត្ត Thua Thien - Hue បានប្រារព្ធពិធីឡើងដើម neu។ សាធារណជនក៏នឹងរីករាយជាមួយកម្មវិធីសិល្បៈរបស់បណ្តាជនជាតិ Ta Oi, Xo Dang, Co Tu, Gia Rai, Raglai, និងជនជាតិ E De ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ជាក់ស្តែងគឺ ទំហំនាំចេញសម្រេចបាន ៣៨៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៤,៥% ខណៈដែលទំហំនាំចូលសម្រេចបានប្រមាណ ៣៦១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៣%។

Top