• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយទម្លាប់អានសៀវភៅនិងចំណូលចិត្តស្វែងយល់នូវចំណេះដឹងសម្រាប់សិក្សានុសិស្ស

“អាណាព្យាបាល លោកគ្រូ អ្នកគ្រូទាំងអស់ គប្បីហាត់ពត់លត់ដំឲ្យសិស្សានុសិស្ស នូវទំលាប់អានសៀវភៅ ចំណូលចិត្តស្វែងយល់ចំណេះដឹង សម្រាប់ប្អូនៗ កាលពីនៅតូច ហើយសៀវភៅបានអានហើយ អាចចែកឲ្យមិត្តដទៃអានផងដែរ”។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញជូនអំណោយជាសៀវភៅជាង៥០០ក្បាល
សម្រាប់ប្អូនកុមារបឋមសិក្សា (រូបថតៈ TTXVN)

នេះជាប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam នៅក្នុងឱកាសអញ្ជើញទៅទស្សនានិងចូលរួមកម្មវិធីណែនាំអំពីសៀវភៅជាមួយលោកគ្រូ អ្នកគ្រូនៅឯសាលាបឋមសិក្សាឃុំ Da Trach ស្រុក Khoai Chau ខេត្ត Hung Yen នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញជូនអំណោយដែលជាសៀវភៅជាង ៥០០ ក្បាល សៀវភៅរៀនភាសាអង់គ្លេស សៀវភៅស្វែងយល់អំពីវិទ្យាសាស្ត្រសម្រាប់សិស្សបឋមសិក្សាផងដែរ។ សៀវភៅទាំងនេះគឺពោរពេញទៅដោយអត្ថន័យសម្រាប់ប្អូនៗ ដែលនាំមកភាពសប្បាយនិងភាពជ្រួលច្រាល់ដល់ប្អូនសិស្សានុសិស្សគ្រប់រូប។

អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងគ្រូបង្រៀននៃសាលាបឋមសិក្សា Da Trach ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam មានបំណងចង់ឲ្យលោកគ្រូ អ្នកគ្រូ អនុវត្តការផ្លាស់ប្តូរថ្មីដើម្បីលើកកម្ពស់គុណភាពបង្រៀន ដោយផ្តោតសំខាន់លើជំនាញ ពោលគឺការសិក្សាទ្រឹស្តីត្រូវដើរទន្ទឹមនឹងការអនុវត្តផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

វៀតណាម និងអូស្ត្រាលីត្រូវកសាង និងអនុវត្តយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ភ្ជាប់ទំនាក់ទំនងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថា នេះជាសសរស្តម្ភថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាមនិងអូស្ត្រាលី។

Top