ព័ត៌មាន
ផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវគំរូសម្រាប់ការអភិវឌ្ឍតំបន់ និងការរៀបចំលំហអភិវឌ្ឍន៍ជាតិក្នុងដំណាក់កាលថ្មី
សេចក្តីសម្រេចចិត្តនេះបានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីរយៈពេល
៣ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយនីតិកាលទី ១៣
ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាការពារជាតិ
សន្តិសុខនៅក្នុងតំបន់សេដ្ឋកិច្ចសង្គមចំនួន ៦ ការយល់ដឹងអំពីតួនាទី និងសារៈសំខាន់នៃការអភិវឌ្ឍតំបន់ត្រូវបានលើកកំពស់។
ដើម្បីពង្រីកបន្ថែមទៀតនូវសក្តានុពល និងគុណសម្បត្តិនៃតំបន់នីមួយៗ
លើកកម្ពស់ការតភ្ជាប់
និងទាញយកអត្ថប្រយោជន៍ពីលំហអភិវឌ្ឍន៍ថ្មីរបស់មូលដ្ឋាននិងតំបន់នានា
បន្ទាប់ពីការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល និងការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត
ការិយាល័យនយោបាយតម្រូវឱ្យគណៈកម្មាធិការបក្ស
អង្គការបក្សនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ច្នៃប្រឌិតគំរូអភិវឌ្ឍន៍
និងកំណើនយ៉ាងខ្លាំង; ពង្រីកធនធានផ្ទៃក្នុងជាកត្តាមូលដ្ឋាន
យុទ្ធសាស្ត្រ រយៈពេលវែង កត្តាសម្រេចចិត្ត
ដោយរួមបញ្ចូលគ្នាប្រកបដោយប្រសិទ្ធភាពជាមួយធនធានខាងក្រៅ
ដើម្បីធានាបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
និងកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន។
សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ២៧ បានលើកច្បាស់ថា គោលដៅគឺដល់ឆ្នំា ២០៤៥ តំបន់នានាអភិវឌ្ឍន៍ និងដំណើរការស្របតាមគោលការណ៍នៃសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចទិន្នន័យ និងសេដ្ឋកិច្ចវិលជុំ; មានហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា ឆ្លាតវៃ បៃតង មានសុវត្ថិភាព មានភាពធន់ខ្ពស់និងភ្ជាប់គ្នាយ៉ាងរលូន; វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាកត្តាជំរុញចម្បងនៃកំណើននិងការអភិវឌ្ឍ; អភិបាលកិច្ចសង្គមលើមូលដ្ឋានសង្គមឌីជីថលពេញលេញ; បរិស្ថានអេកូឡូស៊ីប្រកបដោយចីរភាព; ការពារជាតិ និងសន្តិសុខដ៏រឹងមាំ ទំនើប ខ្លួនទីពឹងខ្លួន និងប្រជាជនទទួលបានសេវាសង្គមដែលមានគុណភាពខ្ពស់ រួមចំណែកដល់ការកសាងប្រទេសវៀតណាមឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ រឹងមាំបោះជំះហានឡើងសង្គមនិយម៕




