• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកសុខាភិបាលត្រៀមជាស្រេចសម្រាប់បំរើសប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang បានល្អ

​រហូតមកដល់ពេលនេះ សំណង់សំខាន់ៗ​បំរើសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ បានសម្រេចជាសារវ័ន្ត ​ក្នុងនោះ​កិច្ច​ការ​សុខាភិបាល បាន​ត្រៀមជាស្រេចសម្រា​ប់ ព្រឹត្តិការណ៍ដ៏ពិ​សេស​នេះ។ 
 ​
យោងតាមថ្នាក់ដឹកនាំក្រសួងសុខាភិ​បាលថា ផ្នែកបានបញ្ចូនកម្មា ​ភិបាលចំនួន៥០០នាក់ រួម​មានវេ​ជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និ​ងអ្នក​ឯកទេស ក្នុងនោះប្រ​មូលសាស្ត្រាចារ្យជួរមុខរ​បស់​មន្ទីរពេទ្យធំៗ ដូ​ចជា ​មន្ទីរ​ពេទ្យ Huu Nghi មន្ទីរពេទ្យ Viet Duc ​មន្ទីរពេទ្យ Bach Mai និងមន្ទី​រពេទ្យ Thong Nhat មកចូលរួមបំរើក្នុ​ងសប្តាហ៍ជាន់​ខ្ពស់ APEC ផង​ដែរ។
 
រីឯនៅទីក្រុង​ Da Nang វិញ មិនត្រឹមតែមានមន្ទីរពេទ្យ​ធំៗ ចូលរួមបំរើការងារ​​សុខាភិបាលទេ ថែម​ទាំង​មជ្ឈមណ្ឌល​​សុខាភិបាលខ័ណ្ឌ ស្រុក លើទូទាំងទី​ក្រុងក៏ សុទ្ធតែមាន​វិធានការ ម្ចាស់​ការ​បំរើពេល​ចំបាច់​ទៀត​​ផង​។ វេជ្ជបណ្ឌិត Tran Thi Huyen Thanh ប្រធានការិយាល័យ​រៀប​ចំផែន ការ​សំយោគ​នៃមន្ទីរពេទ្យ​ពហុព្យាបាល​គ្រួសារបានឲ្យដឹងថា៖
 
“យើងខ្ញុំបានដំឡើងកម្ម​វិធីសង្រ្គោះបន្ទាន់ឆ្លាត​មានឈ្មោះធា SOS @Hotel ដល់សណ្ឋាគារនិង Resort។ ពេល​កើត​មាន​ឡើង​ឧប្បត្តិ​ហេតុមិន​គប្បី បុគ្គលិក តា​មសណ្ឋាគារ និង Resort គ្រាន់​តែចុច​ទៅកម្ម​វិធី​ដែល​ដំឡើង​លើទូរ​ស័ព្ទ​ គឺ​អាច ទាក់ទង់ផ្ទាល់ ជាមួយមន្ទីរពេទ្យពហុ​ព្យាបាលគ្រួសារបាន។ ​អ្នកឯកទេស​នឹងកំណត់ទីតាំង អាស្រ័យ​ដ្ឋាន​ ដើម្បី​ពិគ្រោះយោបល់ការ​សង្គ្រោះ ពីចម្ងាយនិងចាត់ក្រុមជួយស​ង្គ្រោះ ​ផងដែរ”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top