• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផលិតផលសរីរាង្គវៀតណាមទាក់ទាញការចាប់អារម្មណ៍នៅឯ Biofach ២០២៤

“សរីរាង្គគឺជាគន្លឹះនៃពិភពលោកប្រសើរជាង។ ចូរយើងរួមគ្នាការពារអាកាសធាតុ បង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព និងបង្កើតអនាគតដ៏គួរឱ្យរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ»។ នោះគឺជាប្រធានបទនៃពិព័រណ៍ពាណិជ្ជកម្មឈានមុខគេរបស់ពិភពលោកសម្រាប់អាហារសរីរាង្គ Biofach ២០២៤ ដែលទើបបានបញ្ចប់នាយប់ថ្ងៃទី ១៦ ខែកុម្ភៈ នៅទីក្រុង Nürnberg រដ្ឋ Bavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។
ផលិតផលទឹកស៊ីអ៊ីវពីទឹកដមផ្កាដូង ស្ករពីផ្កាដូង ទឹកខ្មេះពីផ្កាដូងរស់ Sokfarm នៅឯBiofach ២០២៤ ។ រូបថត៖ Phuong Hoa/TTXVN

នៅក្នុងពិព័រណ៍នេះ អតិថិជនមិនត្រឹមតែទទួលបានបទពិសោធន៍នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតនិងស្វែងយល់ពីគំនិតនៃគ្រឿងសំអាង និងអាហារូបត្ថម្ភប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកការយល់ដឹងរបស់ខ្លួន ផ្លាស់ប្តូរទស្សនៈជាមួយមនុស្សដែលមានគំនិតដូចគ្នា និងទទួលបានការបំផុសគំនិតដោយអ្នកជំនាញជួរមុខ។

ធុរកិច្ចវៀតណាមចំនួន ៨អង្គភាព ដែលចូលរួមក្នុងពិព័រណ៍នេះបាននាំមកនូវផលិតផលពិសេសជាច្រើនដែលទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន ដូចជា៖ ទឹកស៊ីអ៊ីវពីទឹកដមផ្កាដូង ស្ករពីផ្កាដូង ទឹកខ្មេះពីផ្កាដូង; ទុយយោស្មៅ ទុយយោឬស្សី និងផលិតផលកសិកម្មសរីរាង្គមួយចំនួនដូចជា ម្រេច អានីស គ្រាប់ស្វាយចន្ទី។  

Biofach ២០២៤ ប្រមូលផ្តុំនូវស្តង់ទំនិញជាង ៣.០០០ មកពីប្រទេសជាង ១០០ ដោយដាក់តាំងបង្ហាញផលិតផលថ្មីបំផុត ប្រកបដោយភាពច្នៃប្រឌិត និងឆ្ពោះទៅអនាគត់ ដែលរួមចំណែកបង្កើតការតាំងពិព័រណ៍ផលិតផលអាហារសរីរាង្គដ៏ទូលំទូលាយបំផុត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

Top