• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធទិវាបុណ្យគ្រួសារវៀតណាមឆ្នាំ២០១៦


ឈុតសំដែងមួយនៃពិធីបើកទិវាបុណ្យគ្រួសារវៀតណាម២០១៦

“ទិវាបុណ្យគ្រួសារវៀតណាមឆ្នាំ២០១៦” បាន​ប្រារព្ធនាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល​ពិព័រណ៍​វប្បធម៌​សិល្បៈវៀត​ណាម ទីក្រុងហាណូយដោយ​សកម្មភាព​ដ៏សម្បូរ​បែប​ដូច​ជា សិក្ខា​សាលា អំពី​គ្រួសារ​ក្នុង​ជីវភាពរ​ស់នៅជាក់​ស្ដែង​នៅវៀ​តណាម ការជួបប្រាស្រ័យ​វប្បធម៌​សិល្បៈ និង​លេង​ល្បែង​ប្រជា​ប្រិយ​ទៀត​ផង​។ទន្ទឹមនឹងនោះ គណៈចាត់តាំងបានជំរុញខ្លាំង នូវការថែទាំសុខភាពគ្រួសារ​ដោយសកម្មភាព​វិជ្ជមាន​ជាច្រើន​ដូចជា៖ ការផ្ដល់យោបល់អំពីសុខ ភាពព្រមទាំង​ពិនិត្យសុខភាពឥតបង់​ថ្លៃសំរាប់ជន ចំណាស់​និងការសំដែង Yoga ។ លោក Vuong​ Duy Bien អនុរដ្ឋមន្រ្តីក្រសួង​វប្បធម៌ កីឡា​និង​ទេសចរណ៍​វៀត​ណាម បានឲ្យដឹងថា៖ “ចំណុចលេចធ្លោនៃឆ្នាំនេះ គឺជាសកម្មភាពតាំងបង្ហាញសៀវភៅ ណែនាំការហាត់​ពត់លត់​ដំបំណិនជីវិត​សំរាប់កុមារ និងឪពុកម្ដាយ​ការផ្សាភ្ជាប់រវាងសាលា និងគ្រួ​សារដើម្បី​កសាង​លក្ខណៈ​បរិយា​សម្បត្តិ​សំរាប់ជំនាន់​វ័យក្មេង។ ប្រការដែលយើងខ្ញុំ​ចង់ឆ្ពោះទៅនោះ គឺការស្រឡាញ់ យកចិត្ត​ទុក​ដាក់​ដល់​សាច់​ញាត្តិ​ក្នុង​ក្រុមគ្រួសារ”។ ទិវាបុណ្យគ្រួសារវៀតណាមនឹងប្រព្រឹត្ត​ទៅរហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top