• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រាក់ចំនួន ២៩ លានដុល្លារអាមេរិកក្នុងក្របខ័ណ្ឌ គម្រោងដោះស្រាយជាតិឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa

កិច្ចសន្យានេះត្រូវបាន USAID ដល់ក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងសំណង់ VINA E&C (វៀតណាម) ដើម្បីសាងសង់ក្នុងរយៈពេល ៤ ឆ្នាំ។
ការជីកកកាយ ជីកយកដីកខ្វក់ នៅអាកាសយានដ្ឋាន Bien Hoa (រូបថត៖ USAID វៀតណាម)

នាថ្ងៃទី ២០ ខែធ្នូ បេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសកិច្ចសន្យាថ្មីដែលមានតម្លៃជិត ២៩ លានដុល្លារក្នុងក្របខ័ណ្ឌនៃគម្រោងដោះស្រាយសារធាតុពុលជាតិឌីអុកស៊ីត នៅអាកាសយានដ្ឋាន Bien Hoa។ កិច្ចសន្យានេះត្រូវបាន USAID ដល់ក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងសំណង់ VINA E&C (វៀតណាម) ដើម្បីសាងសង់ក្នុងរយៈពេល ៤ ឆ្នាំ។         នាយកទីភ្នាក់ងារ USAID វៀតណាម លោក Aler Grubbs បាននិយាយថា កិច្ចសន្យានឹងបញ្ចប់ការងារត្រៀមសំខាន់ៗ មុនពេលចូលដល់ដំណាក់កាលដំណើរការនៃគម្រោង។ នេះជាកិច្ចសន្យាធំបំផុតរបស់ USAID ដែលផ្តល់ជូនអង្គការមួយនៅវៀតណាម។

USAID និងក្រសួងការពារប្រទេសវៀតណាមបានចាប់ផ្តើមគម្រោង Bien Hoa នៅខែមេសា ឆ្នាំ ២០១៩។ នៅខែមិថុនា ឆ្នាំ ២០២២ ទីភ្នាក់ងារ USAID បានបញ្ចប់ការដោះស្រាយដំបូងនៅតំបន់ទ្វារបឹងទី២។ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រសួងការពារប្រទេសវៀតណាម នឹងចំណាយពេល ១០ ឆ្នាំដើម្បីបញ្ចប់គម្រោងនេះជាមួយនឹងតម្លៃគម្រោងប៉ាន់ស្មានចំនួន ៤៥០ លានដុល្លារ។ មកទល់នឹងពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបរិច្ចាគ ១៦៣,២៥ លានដុល្លារ ក្នុងចំណោមចំនួនសរុប ៣០០ លានដុល្លារជាចំនួនប្រាក់រួមវិភាគទាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រកាសលទ្ធផលបោះឆ្នោត៖ ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក

ប្រកាសលទ្ធផលបោះឆ្នោត៖ ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក

នារសៀលថ្ងៃទី ២១ ខែមីនា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតស្តីពីលទ្ធផលនៃការបោះឆ្នោត និងបញ្ជីឈ្មោះសមាជិក សមាជិកាជាប់ឆ្នោតសម្រាប់រដ្ឋសភានីតិកាលទី ១៦។

Top