• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនជូនព័ត៍មានសំខាន់ៗស្តីពីដំណើរទស្សនកិច្ចរបស់អធីរាជជប៉ុននិងមហេសី

រូបភាពដែលព្រះចៅអធិរាជជប៉ុននិងមហេសីអាគីហ៊ីតុញញឹមចំពោះ​ការទទួលរាក់ទាក់កក់ក្តៅរបស់ប្រជាជន​វៀត​ណាមនោះបានក្លាយទៅជាប្រធានបទ សំខាន់ចុះផ្សាយលើកាសែតជប៉ុននាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ​២០១៧​​។ ព័ត៌មានស្តីពីដំណើរទស្សន កិច្ចនេះ ត្រូវបានសារព័ត៌មានជប៉ុនជូនដំណឹងតាំងពីយប់ថ្ងៃ​ទី២៨ ខែកុម្ភៈ។ សារព័ត៌មានជប៉ុនទាំងអស់នេះសុទ្ធតែលើកត្រដែតនូវដំណើរទស្សនកិច្ចរបស់អធិរាជជប៉ុន និងមហេសី​គឺសំដៅពង្រឹងថែមទៀតទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ កាសែត Mainichi បានចុះ​ផ្សាយរូបថតអនុប្រធានរដ្ឋវៀតណាម លោក ស្រី Dang Thi Ngoc Thinh អញ្ជើញទទួលព្រះអង្គនិងមហេសីនៅព្រលានយន្តហោះ Noi Bai នារសៀលថ្ងៃទី២៨កុម្ភៈ។​ កាសែត Asahi បានដកស្រង់សន្ទរកថារបស់ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ដោយសង្កត់ធ្ងន់ថា “ដំណើរទស្សនកិច្ចវៀតណាមរបស់អធិរាជជប៉ុននិងមហេសីជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បើកចេញទំព័រថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ”។

ក្នុងពេលជាមួយគ្នានោះ នាយប់ថ្ងៃទី២៨កុម្ភៈ ទូរទស្សន៍រ NHK ជប៉ុនបានបញ្ចាំងរូបថតស្តីពីពិធីទទួលព្រះចៅអធិរាជជប៉ុននិងមហេសីនៅព្រលានយន្តហោះអន្តរជាតិ Noi Bai របស់វៀតណាមផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top