• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងអាមេរិកផ្សាយព័ត៌មានអំពីការរួមវិភាគទានរបស់អតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh

 គេហទំព័រ Freshnews - ជាគេហទំព័រមួយដែលមានមិត្តអ្នកអានច្រើនបំផុតនៅកម្ពុជាបានអះអាងថា អតីត​ប្រធាន​រដ្ឋ​វៀតណាម លោក Le Duc Anh ធ្លាប់ជាមេ​ទ័ព​ដឹក​នាំក​ង​ទ័ព​វៀត​ណាម​ជួយ​កម្ពុជា​ផ្ដួល​រលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​។
 
នាថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០១៩ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានផ្សាយព័ត៌មានជាច្រើនអំពីមរណភាពរបស់ អតីត​ប្រធាន​រដ្ឋ នាយឧត្តមសេនីយ៍ លោក Le Duc Anh និងរាល់ការ​រួមវិភាគ​ទាន​របស់​លោក​ក្នុង​បុព្វហេតុ​បដិវត្តន៍​របស់​វៀត​ណាម ក៏ដូចជាជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
 
គេហទំព័រ​ Freshnews - ជាគេហទំព័រមួយដែលមានមិត្តអ្នកអានច្រើនបំផុតនៅកម្ពុជាបានអះអាងថា អតីតប្រធាន​រដ្ឋវៀតណាម លោក Le Duc Anh ធ្លាប់ជាមេទ័ព​ដឹកនាំ​កង​ទ័ព​វៀត​ណាម​ជួយ​កម្ពុជា​ផ្ដួលរ​លំរបប​ប្រល័យពូជ​សាសន៍ប៉ុលពត។ គេហទំព័រ Freshnews ក៏បានរំលឹកអំពីការរួមវិភាគទានរបស់អតីតប្រធានរដ្ឋ នាយ​ឧត្តមសេ​នីយ៍ លោក Le Duc Anh ក្នុងការតស៊ូរំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិ។
 
ទន្ទឹមនឹងនេះ​ កាសែតភ្នំពេញប៉ុស្តិ៍ បានផ្សាយព័ត៌មានលើទំព័រទីមួយអំពី មរណៈភាពរបស់អតីតប្រធានរដ្ឋ នាយ​ឧត្តម​សេនីយ៍ លោក Le Duc Anh ដោយសង្កត់ធ្ងន់ថា អតីតប្រធានរដ្ឋ លោក Le Duc Anh គឺជាឥស្សរ​ជន​លេច​​ធ្លោមួ​យ​រូបចំពោះកម្ពុជា ដោយដើតួនាទីជាមេបញ្ជាការកងទ័ពស្ម័គ្រចិត្តវៀតណាម ជួយប្រជាជនកម្ពុជា​ចេញ​​ផុត​ពីរបបប្រល័យពូជសាសន៍ប៉ុលពតនាឆ្នាំ១៩៧៩។
 
ក្នុងពេល​នោះ កាសែត រស្មីកម្ពុជា ក៏បានផ្សាយជីវប្រវត្តិអំពីជីវិត និងសកម្មភាពបដិវត្តន៍របស់ អតីតប្រធានរដ្ឋ នាយ​ឧត្ត​មសេនីយ៍ លោក Le Duc Anh។
 
ចំណែកឯកា​សែត Washingtion Post ក៏បានផ្សាយអត្ថបទសរសេរអំពី អតីតប្រធានរដ្ឋ លោក Le Duc Anh ដោយ​ដើរ​តួនា​ទីជាមេបញ្ជាការកងទ័ពស្ម័គ្រចិត្តវៀតណាមទៅកាន់កម្ពុជា ជួយផ្ដួលរលំរបបខ្មែរក្រហម ព្រម​ទាំង​ជា​សាក្សី​​ ក្នុងព្រឹត្តិការណ៍អាមេរិកនិងវៀតណាម បង្កើតទំនាក់ទំនងការទូតផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top