• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម

នៅដើមឆ្នាំ ២០២៥ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានចុះផ្សាយអត្ថបទជាច្រើនដែលបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៤។
កាសែតអេឡិចត្រូនិក ThmeyThmey ចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “កំណើន GDPរបស់វៀតណាម ឈានដល់ ៧.០៩% ក្នុងឆ្នាំ ២០២៤” នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ រូបថត៖ VNA

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមករា ដោយមានចំណងជើងថា GDP របស់វៀតណាមកើនឡើង ៧,០៩% នៅឆ្នាំ ២០២៤ កាសែតអេឡិចត្រូនិក ThmeyThmey បានដកស្រង់ទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិរបស់វៀតណាមថា វៀតណាមបានសម្រេចលើសពីគោលដៅកំណើន GDP ដែលរដ្ឋសភាបានកំណត់ គឺ ៦,៥% ដោយវិស័យនាំមុខគេចំនួនពីរ គឺសេវាកម្ម និងផលិតកម្មឧស្សាហកម្ម។ ជាក់ស្តែង វិស័យសេវាកម្មមានការរួមចំណែកធំបំផុតដល់ GDP គឺ ៤៩,៤៦% បន្ទាប់មកគឺឧស្សាហកម្ម និងសំណង់ (៤៥,១៧%)។

មុននោះ គេហទំព័រ SBM.News របស់កម្ពុជាក៏បានរាយការណ៍អំពីកំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២៤។ នៅក្នុងអត្ថបទដែលមានចំណងជើងថា GDP របស់វៀតណាមកើនឡើងខ្លាំង ឈានដល់ជាង ៧% នៅឆ្នាំ ២០២៤ SBM.News បានវាយតម្លៃថា វៀតណាមជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំក្នុងតំបន់ ហើយកំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃការប្រើប្រាស់សកល បើទោះបីរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះទីហ្វុងយ៉ាហ្គី កាលពីឆ្នាំ២០២៤។ ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤ សម្រេចបាននូវកំណើនដ៏គួរឱ្យចាប់អារម្មណ៍ ១៤,៣% បើធៀបនឹងឆ្នាំ ២០២៣ ជាមួយនឹងទំហំសរុបជាង ៤០៥ ពាន់លានដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top