ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ប្រធានាធិបតីលោក Yoweri Kaguta Museveni បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋលោក Nguyen Xuan Phuc; ចូលរួម ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ; ចូលជួបសម្ដែងការគួរសមអគ្គលេខាបក្សលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh; ជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន FPT វិទ្យាស្ថានវិទ្យាសាស្ត្រ និងកសិកម្មវៀតណាម និងចូលរួមវេទិកាធុរកិច្ចវៀតណាម-អ៊ូហ្គង់ដា។
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអ៊ូហ្គង់ដា គឺជាដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋលើកដំបូងរវាងប្រទេសទាំងពីរ ដោយប្រព្រឹត្តិទៅនៅពេល ដែលប្រទេសទាំងពីរឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (៩ កុម្ភៈ ឆ្នាំ ១៩៧៣ - ៩ កុម្ភៈ ឆ្នាំ ២០២៣)។ ដំណើរទស្សនកិច្ចនេះបានបើកឱកាសសហប្រតិបត្តិការជាច្រើនលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខផងដែរ៕