លោកប្រធានាធិបតី Michael D. Higgins បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសតែ ៤ លើពិភពលោកដែលចូលរួមក្នុង ភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ ដែលគាំទ្រដោយសហភាពអឺរ៉ុប (EU) តាមនោះបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តក្នុងការប្រឈមមុខ និងដឹកនាំការឆ្លើយតប ជាសកល ទៅនឹងការប្រែប្រួលអាកាសធាតុ។
ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins ក៏បានលើកសរសើរចំពោះ តួនាទីសំខាន់ និងសកម្មរបស់វៀតណាមក្នុងសន្តិសុខតំបន់ រួមទាំងវិធីសាស្រ្តការទូត មិនចូលបក្សសម្ព័ន្ធ និងគោលនយោបាយ “ ៤ ទេ” - មិនចូលរួមសម្ព័ន្ធភាពយោធាទេ មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀតទេ មិន មានមូល ដ្ឋានយោធានៅបរទេស ឬប្រើប្រាស់វៀតណាមជាគម្នាស់ដើម្បីវាយបកប្រទេសដទៃទេ ហើយមិនគំរាមកំហែង ឬប្រើប្រាស់កម្លាំងទេ។ លោកប្រធានាធិបតីអៀរឡង់បាន សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រមិនចូលបក្សសម្ព័ន្ធនេះ និងទំនាក់ទំនងប្រកបដោយតុល្យ ភាព និងស្អាតស្អំជាមួយមហាអំណាចធំៗបាននាំមកនូវផលប្រយោជន៍ដ៏ធំធេង