ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin វាយតម្លៃថា ដំណើរទស្សនកិច្ចនៅវៀតណាមមានប្រសិទ្ធភាពខ្ពស់
សំបុត្រដែលបានបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង
បានបញ្ជាក់ថា រាល់កិច្ចពិភាក្សារវាងប្រធានាធិបតី Vladimir Putin និងមេដឹកនាំវៀតណាម "ពិតជាមានលក្ខណៈស្ថាបនា និងមានប្រសិទ្ធភាព"។
លោកប្រធានាធិបតី Putin ជឿជាក់ថា ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដែលសម្រេចបាននឹងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ
ហើយសង្ឃឹមថា
ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើបញ្ហាសំខាន់ៗក្នុងរបៀបវារៈទ្វេភាគី
និងអន្តរជាតិ។
ប្រធានាធិបតីរុស្ស៊ីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំវៀតណាមដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
លោកបានសង្កត់ធ្ងន់ថា
ដំណើរទស្សនកិច្ចនៅវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អបំផុត៕