• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម


ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវ
បានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម 

នាថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៧ ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវបានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យតាមសេចក្តីអញ្ជើញរបស់ប្រធាន​រដ្ឋ​វៀត​ណាមលោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ លោក Milos Zeman បាន​ជួប​ចរចាជាមួយប្រធានរដ្ឋលោក Tran Dai Quang  ជួបសន្ទនាជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក​ Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម - ឆែកនិងមានជំនួបជាមួយ សមាគមមិត្តភាពវៀតណាម - ឆែក។ នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើននិងអនុស្សរណៈយោគយល់គ្នាស្ដីពីពីកិច្ចសហប្រតិបត្តិការសំខាន់ៗ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖  កសិកម្ម វិទ្យាសាស្រ្ត - បច្ចេកវិទ្យា បរិស្ថាន ថាមពល អប់រំ - បណ្តុះបណ្តាវប្បធម៌ទេសចរណ៍តុលាការនិងច្បាប់ជាដើម។ ភាគីទាំងពីរសន្យារក្សាសន្តិភាព ស្ថិរភាព ជំរុញសន្តិសុខ សុវត្ថិភាពនាវាចរណ៍ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅ​សមុទ្រខាងកើត៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top