• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋស្តីទីវៀតណាមទទួលជួបនាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានទទួលជួបលោកស្រី Carolyn Turk នាយិកាធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារ។
ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានទទួលជួបលោកស្រី Carolyn Turk នាយិកាធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ WB ក្នុងការជួយឧបត្ថម្ភការអភិវឌ្ឍ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅបណ្តាប្រទេសជាសមាជិកជុំវិញពិភពលោក។ ចាប់ពីឆ្នាំ ១៩៩៣ មក WB បានសន្យាផ្តល់ប្រាក់កម្ចីប្រហែល ២៥ ពាន់លានដុល្លារអាមេរិកដល់ប្រទេសវៀតណាម ដើម្បីអនុវត្តន៍កម្មវិធី និងគម្រោងចំនួន ១៨០ ក្នុងវិស័យផ្សេងៗគ្នា រួមចំណែកយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

នាពេលខាងមុខ លោកស្រីប្រធានរដ្ឋស្តីទីបានស្នើឲ្យ WB យកចិត្តទុកដាក់ផ្តល់ដើមទុនពី ៥-៧ ពាន់លានដុល្លាអាមេរិក ក្នុងដំណាក់កាល ២០២៣ - ២០២៧ ដើម្បីជួយវៀតណាមអនុវត្តន៍គម្រោងថ្នាក់ជាតិសំខាន់ៗ ក្នុងទ្រង់ទ្រាយធំលើវិស័យដូចជា ៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តំបន់ទីក្រុង ថាមពលកកើតឡើងវិញ កសិកម្មឆ្លាតវៃ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

រីឯខ្លួនវិញ លោកស្រី Carolyn Turk បានកោតសរសើរចំពោះការគាំទ្រ និងការសម្របសម្រួលរបស់ក្រសួង ស្ថាប័ននានារបស់វៀតណាមជាមួយ WB នាពេលកន្លងមក ដោយអះអាងថា WB ត្រៀមខ្លួនជាស្រេចរួមដំណើរជានិច្ចជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងនោះផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តំបន់ទីក្រុង ថាមពលកកើតឡើងវិញ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top