• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា៖ យើងត្រូវបង្កើនជំនាញវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការងារតាក់តែងច្បាប់

បន្តកម្មវិធីនៃសម័យប្រជុំលើកទី៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែតុលា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Tran Thanh Man សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សមាគម និងក្រសួងស្ថាប័នពាក់ព័ន្ធបានផ្តល់យោបល់លើការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី១៥។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VNA)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានឹងពិចារណា ហើយសម្រេចលើបញ្ហាសំខាន់ៗជាច្រើនដូចជា៖ គោលនយោបាយកែសម្រួលផែន ការប្រើប្រាស់ដីធ្លី ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០; គោលនយោបាយវិនិយោគសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿន​លឿន ខាងជើង-ខាងត្បូង។ ដូច្នេះ ជំនាញវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការងារតាក់តែងច្បាប់គឺមានសារៈសំខាន់ណាស់។

“យើងត្រូវបង្កើនជំនាញវិជ្ជាជីវៈ និងគុណភាពជាបណ្ដើរៗក្នុងការងារបង្កើតច្បាប់ ដែលត្រូវធ្វើយ៉ាងយកចិត្តទុកដាក់ពីភ្នាក់ងារ ចងក្រងសេចក្តីព្រាងផងដែរ” នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្តាប្រទេស

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្តាប្រទេស

នាព្រឹកថ្ងៃទី ១៤ តុលា នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមបានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅបណ្តាប្រទេសអាណត្តិ ២០២៤ - ២០២៧។

Top