• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ច​​ប្រជុំគណៈ​កម្មាធិការប្រតិបត្តិ​ AIPA និងជួបប្រាស្រ័យ​ជាមួយសហគមន៍ជនវៀតណាម​នៅថៃ

 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA (រូបថត៖ VOV)
 

នាយប់​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅរាជធានីបាងកក ប្រទេសថៃ ក្នុងក្របខ័ណ្ឌ នៃដំណើរ​ចូល​រួម​មហា​សន្និ​បាត​អន្តរ​សភាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍លើកទី៤០ (AIPA 40) នោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្ត AIPA។
 
នៅកិច្ចប្រ​ជុំនេះ គណៈកម្មាធិការប្រតិបត្តិ AIPA បានអនុម័តលើសំណើរ តែងតាំង​ប្រធាន​រដ្ឋ​សភា​វៀត​ណាម​លោក​ស្រី ​Nguyen Thi Kim Ngan ជាអនុ ប្រធានគណៈកម្មាធិការប្រតិបត្តិ AIPA។ តាមគោលការណ៍ថា ប្រធាន ​AIPA ឆ្នាំក្រោយនឹងត្រូវបានបោះឆ្នោតជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ AIPA។ នៅកិច្ច​ប្រជុំ​នេះ​​ដែរ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បាន​ជូន​ដំណឹង​អំពី​ការ​ដែល​មហា​សន្និ​បាត​ AIPA 41 នឹងប្រព្រឹត្តទៅនៅទីក្រុង​ ហាឡុង ខេត្ត Quang Ninh នាខែសីហាឆ្នាំ២០២​០។
 
មុន​នោះ នារសៀលថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan និង គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋ​សភា​វៀត​ណាម​បាន​អញ្ជើញទៅជួបសំណេះសំណាលជាមួយ ​កម្មាភិបាល បុគ្គលិកនៃស្ថាន​ទូតក៏ដូច​ជាសហគមន៍​ជន​វៀត​ណាម​នៅទី​ក្រុង​ បាងកក។
 
លោកស្រី Nguyen Thi Kim Ngan បានជូនដំណឹងដល់កម្មាភិបាល បុគ្គលិក ស្ថានទូត​និង​សហគមន៍​អាណិកជន​វៀត​ណាម​នៅថៃ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់វៀតណាមនាពេលថ្មីៗនេះ។ លោក​ស្រី​ប្រធាន​រដ្ឋ​សភា​​បានអះអាង ថា បក្ស រដ្ឋ និងរដ្ឋសភាជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រ ហើយបង្កលក្ខណៈ ងាយស្រួល​ដើម្បីអោយ​ស្ថាប័ន​តំណាង​នានា​របស់​វៀត​ណាម​ប្រចាំ ឯបរទេស​អាចធ្វើសកម្មភាព​ប្រកបដោយ​ភាព​ងាយ​ស្រួល សំដៅបម្រើបុព្វហេតុការពារ កសាង និ​ងអភិវឌ្ឍប្រទេសជាតិ។​ លោកស្រី​អញ្ជើញ​មាន​ប្រសាស​ន៍​ថា៖​
 
“ខ្ញុំមាន​គោលបំណងថា ជនរួមជាតិទាំងអស់គ្នាបន្តជាពលរដ្ឋគំរូដែលគោរព ច្បាប់នៅប្រទេសសាមី ដើម្បី​អោយ​អាជ្ញាធរនិងប្រជាជននៅទីនេះមានការជឿ ទុកចិត្តចំពោះមនុស្សវៀតណាម។ ទោះបី​ជាបង​ប្អូនមាន​សញ្ជាតិ​ថៃ​ក្ដី ប៉ុន្តែបង ប្អូននៅតែរក្សាបាននូវវប្បធម៌ និងស្មារតីរបស់មនុស្សវៀតណាម។ យើងខ្ញុំចង់ បញ្ជូនរាល់​មនោសញ្ចេតនានិងទឹកចិត្តរបស់ស្រុកកំណើតនិងមាតុភូមិជូនដល់បងប្អូនគ្រប់រូប”។
 
នាបច្ចុប្បន្ន​ នៅប្រទេសថៃកំពុងមានអាណិកជនវៀតណាមប្រមាណ១សែន នាក់ដែលកំពុងរស់នៅនិងធ្វើការ ហើយអគ្គ​សមាគមន៍ជនវៀតណាមនៅថៃត្រូវ បានបង្កើតឡើងកាលពីឆ្នាំ២០០៩៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top