• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធាន UNICEF ប្រចាំនៅវៀតណាម


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធាន UNICEF ប្រចាំនៅវៀតណាម លោកស្រី Rana Flowers 
 

 នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​ទទួល​ជួបពិភាក្សាការងារជាមួយលោកស្រី Rana Flowers ប្រធានមូល​និធិ​កុមារ​នៃអ​ង្គការ​សហប្រជា​ជាតិ​ប្រចាំ​នៅ​វៀតណាម (UNICEF)។
 
ក្នុងជំនួប​នេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀត ណាមគឺជា​សមាជិក​មាន​ការ​ទទួល​ខុសត្រូវ ដែលបានអនុវត្តន៍នូវកម្មវិធីនិងគម្រោងការជាច្រើន ដោយរួមបញ្ចូល​ទាំង​សិទ្ធិកុមារ​ទៅក្នុង​បណ្តាកម្ម​វិធីកសាងច្បាប់ទៀតផង។ វៀ​តណាមបានត្រៀមខ្លួនជាស្រេច រួមស​ហការ​ជាមួយ UNICEF ដើម្បីរៀបចំ​ខួបលើក​ទី ៣០ នៃអនុសញ្ញាអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិកុមា​រ រួមទាំង​ត្រៀមបញ្ជូន​សមាជិក​ចូល​រួម​សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខនេះ។ លោក​ស្រីប្រ​ធាន​រដ្ឋ​សភា​បាន​លើក​ឡើងថា រដ្ឋសភានិងអ្នកបោះ ឆ្នោតវៀតណាមមានការ​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើបញ្ហា​ការពា​រកុមា​រ ហើយនៅបណ្តាវេទិកាស​ភា រាល់បញ្ហាទាក់ទងនឹងកុមា​រនឹងត្រូវ​បាន​លើកយកមក​ពិភាក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ផង ដែរ។ លោកស្រី Nguyen Thi Kim Ngan ឲ្យដឹងថែមទៀត ថា  រដ្ឋសភានឹងបន្តស្រាវជ្រាវ ក៏ដូចជាធ្វើ​បច្ចុប្បន្នភាពគោលនយោបាយសម្រាប់កុមារឲ្យសមស្របនឹងស្ថានភាពថ្មី។
 
ចំណែកឯ​លោកស្រី Rana Flowers បានមានប្រសាសន៍ថា ឆ្នាំ ២០១៩ ជាឆ្នាំគូសសញ្ញា រយៈពេល ៣០ ឆ្នាំ នៃអ​នុសញ្ញា​របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារត្រូវបានបង្កើត ហើយវៀត​ណាម​គឺជាប្រទេស​ដំបូង​គេនៅ​អាស៊ី ​ដែលផ្តល់សច្ចាប័ន លើ អនុសញ្ញានេះ។ នៅឆ្នាំ ២០១៩នេះ UNICEF ចង់សហការជាមួយវៀតណាម ដើម្បីអបអរ​សាទ​រខួបលើកទី ៣០ នៃអនុសញ្ញាអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិកុមារ។ រួមជា​មួយ​នោះ នឹងមានសន្និ​សីទ​កម្រិតខ្ពស់មួយ ដែលវៀតណាមនិងឥណ្ឌូណេស៊ី​នឹងសហការរៀប​ចំនា​ពេលខាងមុខ៕​

 

តាម V​OV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top