ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
នៅក្នុងកិច្ចពិភាក្សាការងារបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច
ប្រធានរដ្ឋសភាទាំងពីរបានសម្ដែងនូវសេចក្តីសោមនស្សរីករាយដោយឃើញថា
ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹង និងអភិវឌ្ឍន៍យ៉ាងទូលំទូលាយដោយឥតឈប់ឈរ
និងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យ។
ក្នុងបរិបទនៃសកលភាវូបនីយកម្ម
និងការប្រែប្រួលនយោបាយ សេដ្ឋកិច្ច ប្រធានរដ្ឋសភាទាំងពីរបានសង្កត់ធ្ងន់ថា
មានតែសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធប៉ុណ្ណោះ
ទើបអាចជួយប្រទេសទាំងពីរជំនះពុះពារលើបញ្ហាប្រឈមទាំងនេះបាន។
ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសភា
ប្រធានរដ្ឋសភាទាំងពីរបានឯកភាពបន្តជំរុញ
និងលើកកំពស់លទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋសភានៃប្រទេសទាំងពីរ។
ភាគីទាំងពីរបន្តអនុវត្តន៍សកម្មភាពផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍
ជាពិសេសក្នុងការកសាង សុក្រិតស្ថាប័ន ប្រព័ន្ធច្បាប់ ការត្រួតពិនិត្យកំពូល
និងការសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ លើសពីនេះ ត្រួតពិនិត្យ
និងជំរុញបណ្ដាក្រសួង ផ្នែក មូលដ្ឋាន និងសហគ្រាស ដើម្បីអនុវត្តន៍យ៉ាងសកម្ម
និងប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាផងដែរ។
តាមថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរ
រដ្ឋសភានៃប្រទេសទាំងពីរចាំបាច់ត្រូវយកចិត្តទុកដាក់ និងចេញផ្សាយគោលនយោបាយ ច្បាប់
ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាស វិនិយោគិន និងប្រជាជនដើមកំណើតវៀតណាម
អាចរស់នៅប្រកបដោយស្ថិរភាព ធ្វើការប្រកបដោយភាពងាយស្រួល រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ
ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាផងដែរ។
តាងនាមរដ្ឋសភាវៀតណាម
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន
សុដារី ចូលរួមវេទិកាសភានិយាយភាសាបារាំងអំពីកិច្ចប្រតិបត្តិការលើវិស័យកសិកម្មនិរន្តរភាព
សន្តិសុខស្បៀងអាហារ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho នៅខែមករាឆ្នាំ ២០២៥៕






