• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី

ក្នុងសុន្ទរកថាស្វាគមន៍ អភិបាលក្រុង Melbourne លោក Sally Capp និងឧត្តមស្នងការ ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ រដ្ឋ Victoria លោកស្រី Rebecca Hall បានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
  វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី  

កាលពីម្សិលមិញ នៅទីស្នាក់ការនៃសាកលវិទ្យាល័យ RMIT ទីក្រុង Melbourne រដ្ឋ Victoria ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញ​ចូលរួម​វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី។

ក្នុងសុន្ទរកថាស្វាគមន៍ អភិបាលក្រុង Melbourne លោក Sally Capp និងឧត្តមស្នងការ ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ រដ្ឋ Victoria លោកស្រី Rebecca Hall បានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ក្នុងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនេះ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំគឺជាចំណុចភ្លឺ ព្រមទាំងអះអាងថា វៀតណាមគឺជាអាទិភាពកំពូលសម្រាប់រដ្ឋ Victoria

អញ្ជើញថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue សង្ឃឹមថា អង្គភាពអាជីវកម្មអូស្ត្រាលីមកវៀតណាមកាន់តែច្រើន ដើម្បីស្វែងរកឱកាសវិនិយោគ។ ទន្ទឹមនឹងនោះ លោកបានបង្ហាញក្តីសង្ឃឹមថានឹងមានសិក្ខាសាលាកាន់តែច្រើនឡើង ហើយអ្នកចូលរួមវេទិកានេះនឹងក្លាយទៅជា "ស្ពាន" ដែលនាំមកនូវកម្លាំងចលករជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top