• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបប្រធានក្រុមប្រឹក្សាភិបាល JBIC

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JBIC) និងជាទីប្រឹក្សាពិសេសនៃគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាល JBIC។ រូបថត៖ VOV

នៅក្នុងជំនួបនេះ ប្រធាន JBIC លោក Maeda Tadashi បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ក្រុមសេដ្ឋកិច្ចធំបំផុតទាំង២០ នៅលើពិភពលោក (G20) កាលពីឆ្នាំមុន ជប៉ុនបានលើកសំណើរគំនិតផ្តួចផ្តើមសហគមន៍បំភាយឧស្ម័នសូន្យនៅអាស៊ី(AZEC) ហើយក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក  (G7)ក៏កំពុងផ្តោតលើការអនុវត្តគំនិតផ្តួចផ្តើមស្តីពីការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌(JETP) ផងដែរ។ ដើម្បីអនុវត្ត JETP នោះ JBIC បានសន្យាថានឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣០០ លានអឺរ៉ូតាមរយៈធនាគារVietcombank ។ ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះ ភាគីជប៉ុនមានបំណងចង់ឲ្យវៀតណាមបង្កើតក្រុមការងាររួមដើម្បីអនុវត្ត AZEC យ៉ាងឆាប់ៗ។ ជប៉ុនបានបង្កើតក្របខ័ណ្ឌដើម្បីជួយឧបត្ថម្ភវៀតណាមលើបញ្ហានេះ។


រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា គោលបំណងផ្លាស់ប្តូរថាមពលបើទោះបីនៅប្រទេសណាក៏ដោយ ក៏ដាក់សន្តិសុខថាមពលជាចម្បង។ ដោយបានយល់ព្រមជាមួយប្រធាន JBIC អំពីការបង្កើតក្រុមការងាររួមគឺចាំបាច់ ប្រធានរដ្ឋសភាបានចែករំលែកថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចបញ្ជូនសមាជិកសភាទៅចូលរួមក្រុម។ ប្រធានរដ្ឋសភាសង្ឃឹមថាគំនិតផ្តួចផ្តើម AZEC នឹងត្រូវបានអនុវត្តនៅវៀតណាមក្នុងពេលឆាប់ៗនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top