• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយនាយកធនាគាពិភពលោកប្រចាំនៅវៀតណាម


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយនាយកធនាគាពិភពលោកប្រចាំនៅវៀតណាម
 

នារសៀល​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញទទួលជួបជាមួយនាយកធនាគារពិភព លោក (WB) ប្រចាំនៅវៀតណាម លោក Ousmane Dione។
 
ក្នុងជំនួប​នេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយ​តម្លៃខ្ពស់​ចំពោះ​តួនាទី​របស់​ធនាគារ​ពិភព​លោក​ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលបានចូលរួម​វិភាគ​ទាន​ជា​ច្រើន​ដល់​ការអភិវឌ្ឍន៍របស់វៀត ណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកស្រីប្រធាន​រដ្ឋសភា​បាន​ជឿ​ជាក់​ ថា ធនាគារពិភពលោកនឹងបន្តចូលរួមជាមួយរដ្ឋសភាវៀតណាម ក្នុងការអភិវឌ្ឍ​និង​ឃ្លាំមើល​ការ​អនុវត្ត​គោលនយោបាយសម្រាប់​តំបន់ជនជាតិភាគតិ​ចផងដែរ។
 
ចំណែកឯលោក​ Ousmane Dione បានមានប្រសាសន៍ថា ប្រទេសវៀតណាម​នឹង​ក្លាយ​ជាគំរូ​មួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​អាចសម្រេចបានគោលដៅនៃការអភិវឌ្ឍ​ន៍ ​គ្របដណ្តប់សម្រាប់ប្រជាជនទាំងអស់។
 
នាពេលនេះ ប្រធាន​រដ្ឋ​សភាលោកស្រី Nguyen Thi Kim Ngan និងលោកនាយក WB ប្រចាំនៅវៀតណាម Ousmane Dione បានធ្វើការផ្លាស់ប្តូរនូវបញ្ហាមួយចំនួន ទាក់ទងនឹងការ​បំពេញ​ក្រប​ខ័ណ្ឌច្បាប់​ស្តីពីការ​កសាង​ទីផ្សារ​ភាគ​ហ៊ុន អភិវឌ្ឍន៍ទីផ្សារមូលធននិងជំរុញកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជា ដៃគូសាធារណៈ - ឯកជន ក៏ដូចជាលើក​ឡើង​នូវបញ្ហា ដែលត្រូវដោះស្រាយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរ​ភាព នៃតំបន់ដីសណ្ដទន្លេ Cuu Long  ជា​ដើម៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top