ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន អញ្ជើញទទួលជួបប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន
នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន សង្ឃឹមថា FEC និងរូបលោកប្រធានប្រតិបត្តិ Matsuzawa ផ្ទាល់នឹងបន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះមានការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរបស់ធុរកិច្ចជប៉ុនក្នុងវិស័យប្រពៃណីនិងបើកទូលាយទៅកាន់វិស័យថ្មីៗ ដូចជា៖ បន្ទះឈីប semiconductor ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតងនៅវៀតណាម។
រីឯខ្លួនវិញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន (FEC) លោក Matsuzawa បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាមទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងការទូតក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។ លោកបានឯកភាពជាមួយប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានចំណុចស្រដៀងគ្នាជាច្រើន។ លោក Matsuzawa បានឲ្យដឹងថា នៅខែមីនា ឆ្នាំ ២០២៥ ក្រុមប្រឹក្សានឹងបញ្ជូនក្រុមស្ទង់មតិសេដ្ឋកិច្ចមួយដែលមានសមាជិកក្រុមប្រឹក្សាធុរកិច្ចក្នុងវិស័យព័ត៌មានវិទ្យា សេដ្ឋកិច្ច និងថាមពល ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការជាមួយវៀតណាម៕