• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ បំណងប្រាថ្នាប្រទេសជាតិខ្លាំងមាំមូនរបស់ប្រជាជាតិពឹងផ្អែកលើជំហានអភិវឌ្ឍន៍យុទ្ធសស្ត្រ

ឆ្នាំ ២០២២ បន្តជាឆ្នាំដ៏សំខាន់ ពោលគឺជាឆ្នាំគន្លឹះនៃការអនុវត្តសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹម និងសេចក្ដីសម្រេចិត្តនានារបស់រដ្ឋសភា។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

ក្នុងឱកាសដើមឆ្នាំថ្មី ២០២២ នោះ នាព្រឹកថ្ងៃទី ៧ កុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងថ្នាក់ដឹកនាំរដ្ឋសភាបានជួបធ្វើការ និងប្រគល់ភារកិច្ចជូនសមាជិករដ្ឋសភាជំនាញ កម្មាភិបាល បុគ្គលិក និងពលករនៃខុទ្ធកាល័យរដ្ឋសភា។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានឲ្យដឹងថា ឆ្នាំ ២០២២ បន្តជាឆ្នាំដ៏សំខាន់ ពោលគឺជាឆ្នាំគន្លឹះនៃការអនុវត្តសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹម និងសេចក្ដីសម្រេចិត្តនានារបស់រដ្ឋសភា។ ថ្នាក់ដឹកនាំបក្ស រដ្ឋ ម្ចាស់ឆ្នោត និងប្រជាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបន្តសង្ឈឹមទៅលើសកម្មភាពរបស់រដ្ឋសភា ដូច្នេះត្រូវត្រៀមរៀបចំឲ្យបានល្អ ដើម្បីឆ្លើយតបនឹងតម្រូវការនៃជីវភាពរស់នៅ៖

បំណងប្រាថ្នាអំពីប្រទេសជាតិខ្លាំងមាំមួន អភិវឌ្ឍន៍ និងឆន្ទៈដ៏មោះមុតរបស់ប្រជាជាតិត្រូវពឹងផ្អែកលើជំហានអភិវឌ្ឍន៍យុទ្ធសាស្ត្រ ក្នុងនោះមានជំហានអភិវឌ្ឍន៍អំពីរបៀបរបប។ ដូច្នេះ តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋសភានៅតែធំធេងណាស់។ យើងត្រូវកសាងប្រព័ន្ធច្បាប់ដោយព្រមៗគ្នា ពេញលេញ ឯកភាព បើកចំហ តម្លាភាព និងងាយស្រួលអភិក្រម។ ទន្ទឹមនឹងនេះ ត្រូវឆ្លើយតបនឹងតម្រូវការស្ថាបនាប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ហើយធ្វើសមាហរណកម្មអន្តរជាតិឲ្យកាន់តែស៊ីជម្រៅថែមទៀត។ សមាជិករដ្ឋសភា កម្មាភិបាល បុគ្គលិកគ្រប់រូបត្រូវត្រេះរិះអំពីបញ្ហានេះ។ យើងកសាងច្បាប់ កសាងរបៀបរបបគឺ ដើម្បីបង្កើតការអភិវឌ្ឍផងដែរ

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

 

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top