• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបឯក​អគ្គរដ្ឋទូត​ឡាវ

លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ផ្អែកលើសមិទ្ធិផលសេដ្ឋកិច្ច សន្តិសុខ-ការពារជាតិនិងកិច្ចកការបរទេសដែលសម្រេចបាននាពេលថ្មីៗនេះ វៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវចក្ខុវិស័យយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរហូតដល់ឆ្នាំ ២០៤៥។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឡាវ។ រូបថត៖ VNA

នារសៀលថ្ងៃទី៥ ខែតុលា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang មកជំរាបលាបញ្ចប់អាណត្តិការទូតនៅវៀតណាម។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់លោកឯកអគ្គរដ្ឋទូតដែលបានរួមចំណែកជាច្រើននាពេលថ្មីៗនេះ ដើម្បីជំរុញថែមទៀតទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ និយាយរួម និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីនិយាយដោយឡែក។

លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានថ្លែងអំណរគុណចំពោះវៀតណាម ដែលតែងតែគាំទ្រ និងចែករំលែកជាមួយប្រជាជនឡាវក្នុងគ្រាលំបាកបំផុត ដោយចាត់ទុកថា នេះគឺជាជំនួយដ៏ស្មោះស្ម័គ្រអស់ពីដូងចិត្តរបស់វៀតណាមចំពោះឡាវ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ផ្អែកលើសមិទ្ធិផលសេដ្ឋកិច្ច សន្តិសុខ-ការពារជាតិនិងកិច្ចកការបរទេសដែលសម្រេចបាននាពេលថ្មីៗនេះ វៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវចក្ខុវិស័យយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរហូតដល់ឆ្នាំ២០៤៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top