• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបលេខា និងជាអភិបាលខេត្តចំប៉ាសាក់ ឡាវ

ខេត្តចំប៉ាសាក់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ព្រមទាំងបន្ត យកចិត្តទុកដាក់ ជួយសម្រួលសហគ្រាសវៀតណាមក្នុងខេត្ត ក៏ដូចជំរុញការចូលសញ្ជាតិសម្រាប់ពលរដ្ឋវៀតណាម ដែលរស់នៅក្នុងខេត្តយូរឆ្នាំផងដែរ។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបលេខា និងជាអភិបាលខេត្តចំប៉ាសាក់ (ឡាវ) លោក Vilayvong Bouddakham  

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាព្រឹកថ្ងៃទី ១៧ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្តចំប៉ាសាក់។ នៅក្នុងជំនួបជាមួយលេខា និងជាអភិបាលខេត្តចំប៉ាសាក់ លោក Vilayvong Bouddakham  ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការដែលខេត្តចំប៉ាសាក់បានពង្រីកទំនាក់ទំនងសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភាពជាមួយមូលដ្ឋានវៀតណាមជាច្រើនដោយឥតឈប់ ឈរ។ លោកប្រធានរដ្ឋសភាមានគោលបំណងថា ខេត្តចំប៉ាសាក់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ព្រមទាំងបន្តយកចិត្តទុកដាក់ ជួយសម្រួលសហគ្រាសវៀតណាមក្នុងខេត្ត ក៏ដូចជំរុញការចូលសញ្ជាតិសម្រាប់ពលរដ្ឋ វៀតណាម ដែលរស់នៅក្នុងខេត្តយូរឆ្នាំផងដែរ។ ទន្ទឹមនឹងនេះ សម្របសម្រួលគ្នារៀបចំល្អនូវរាល់សកម្មភាពរំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

បន្តកម្មវិធីជួបជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី ១៦ នារសៀលថ្ងៃទី ២៧ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម រួមជាមួយគណៈប្រតិភូរដ្ឋសភានៃទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ ១ បានអញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅក្នុងសង្កាត់មួយចំនួននៃទីក្រុងហាណូយ។

Top