• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្តែងនូវក្តីសប្បាយរីករាយចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រជាជនឡាវសម្រេចបាន។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យ ប្រទេសទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ព្រមទាំងត្រៀមរៀបចំបានល្អសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។ (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) លើកដំបូង និងបំពេញទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី៤ ខែធ្នូ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសន្ទនាជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្តែងនូវក្តីសប្បាយរីករាយចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រជាជនឡាវសម្រេចបាន។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យ ប្រទេសទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ព្រមទាំងត្រៀមរៀបចំបានល្អសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ប្រទេសទាំងពីរត្រូវការបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយធ្វើឲ្យវិស័យនេះមានការផ្លាស់ប្តូរខាងគុណភាព សក្តិសមនឹងទំនាក់ទំនងនយោបាយ; មានយន្តការគោលនយោបាយសមស្រប ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីតភ្ជាប់សេដ្ឋកិច្ចទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ សង្ឃឹមថា វៀតណាមនឹងបន្តលើកទឹកចិត្តសហគ្រាសវៀតណាមពង្រីកការវិនិយោគ និងអាជីវកម្មនៅឡាវ។

មេដឹកនាំទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាយន្តការសហប្រតិបត្តិការអនុតំបន់ផ្សេងៗទៀត៕

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top