• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាអគ្គលេខាគណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយម



ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយ
អគ្គលេខាគណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយម (CPI-M) លោក Sitaram Yechury

(រូបថត៖quochoi.vn)

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយអគ្គលេខាគណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយម (CPI-M) លោក Sitaram Yechury។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
បានសំដែងក្ដីសប្បាយរីករាយដោយឃើញថា នាពេលកន្លងទៅ បើទោះបីជាមានការលំបាកសាកល្បងជាច្រើនក្ដី គណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយមនៅមានឥទ្ធិពលនិងសម្លេងដ៏សំខាន់លើឆាកនយោបាយ ហើយ​នាំមុខក្នុងការតស៊ូរបស់គណៈបក្សឆ្វេងនិយមក្នុងការការពារសិទ្ធិនិងផលប្រយោជន៍របស់ជនក្រីក្រ ជន​ជាតិភាគតិច វណ្ណៈកម្មករនិងពលករឥណ្ឌា។ 

រីឯខ្លួនវិញ អគ្គលេខាគណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយមលោក Sitaram Yechury បានសំដែងជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានឹងរួមចំណែកជំរុញទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងប្រទេសទាំង​ពីរនិងបក្សទាំងពីរ។ លោក Sitaram Yechury អះអាងថា គណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយម ក៏ដូច
ជាគណៈបក្សផ្សេងៗទៀតរបស់ឥណ្ឌាជានិច្ចកាលគោរពនិងមានគោលបំណងសហប្រតិបតិ្តការជាមួយបក្សកុម្មុយនីស្តវៀតណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top