• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញជួបធ្វើការនៅខេត្ត Nagasaki នៃប្រទេសជប៉ុន

បញ្ចប់សកម្មភាពនៅរដ្ឋធានី តូក្យូនៃប្រទេសជប៉ុន នារសៀលថ្ងៃទី៦ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិននិងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការនៅខេត្ត Nagasaki។ បន្ទាប់ពីមកដល់ខេត្ត ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន បានទទួលជួបអភិបាលខេត្ត Nagasaki លោក Oishii Kengo និងអភិបាលក្រុង Nagasaki លោក Suzuki Shiro។
    ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិននិងអភិបាលខេត្ត Nagasaki លោក Oishii Kengo (រូបថត៖ VOV)

ក្នុងជំនួបទាំងនេះ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងប្រទេសទាំងពីរជាបណ្តាញកិច្ចសហប្រតិបត្តិការដ៏សំខាន់និងមានប្រសិទ្ធភាព ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការការងារ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាបានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះ មានការចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត-ក្រុងចំនួន ៥ គឺខេត្ត Bac Ninh, Binh Duong, Ha Tinh, Thua Thien - Hue និងទីក្រុង Can Tho ដែលមានប្រៀបខ្លាំងលើវិស័យជាច្រើន។ មូលដ្ឋានទាំងនេះមានបំណងប្រាថ្នាដូចគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនក៏ដូចជាខេត្ត Nagasaki  ផងដែរ។

ចំណែកខ្លួនវិញ ថ្នាក់ដឹកនាំខេត្ត Nagasaki បានចាត់ទុកថា ភាគីទាំងពីរមានភាពស្រដៀងគ្នាជាច្រើននិងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ; ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ រួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ការនាំចេញរបស់វៀតណាមទៅអាមេរិកក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍សម្រេចបាន ១២៥-១៣០ ពាន់លានដុល្លារ

ការនាំចេញរបស់វៀតណាមទៅអាមេរិកក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍សម្រេចបាន ១២៥-១៣០ ពាន់លានដុល្លារ

សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់វៀតណាម។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាម និងអាមេរិកសម្រេចបាន ១៣៥ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញរបស់វៀតណាមសម្រេចបាន ១២៣ ពាន់លានដុល្លារ កើនឡើង ២៣%; ការនាំចូលពីសហរដ្ឋអាមេរិកឡើងដល់១២ពាន់លានដុល្លារ កើន១៥%។

Top