• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅបង់ក្លាដែស និងប៊ុលហ្គារី

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដល់អាកាស យានដ្ឋាន Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងប៊ុលហ្គារី តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស Shirin Chaudhury និងប្រធានរដ្ឋសភានៃសាធារណរដ្ឋប៊ុលហ្គារី Rosen Zhelyazkov។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប៊ុលហ្គារី (រូបថត៖ Doan Tan/TTXVN)

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរនេះ សកម្មភាពប្រមាណ ៧០ របស់ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភា និងតំណាងក្រសួង ស្ថាប័ននិងមូលដ្ឋានត្រូវបានប្រព្រឹត្តទៅ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានចុះហត្ថលេខាជាមួយប្រធានរដ្ឋសភាបង់ក្លាដែស និងប្រធានរដ្ឋសភាប៊ុលហ្គារី នូវអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋសភាបង់ក្លាដែស និងរដ្ឋសភាប៊ុលហ្គារី។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៥ ផ្សេងទៀតត្រូវបានចុះហត្ថលេខា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងការិយាល័យរដ្ឋសភា ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសវៀតណាម និងការិយាល័យរដ្ឋសភា ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសបង់ក្លាដែស និងប៊ុលហ្គារីលើវិស័យដូចជា វប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការតាមមូលដ្ឋានល។ល។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំបង់ក្លាដែស និងប៊ុលហ្គារី បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top