• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man អុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋនាយឧត្តមសេនីយ៍ Le Duc Anh និងនាយឧត្តមសេនីយ៍ Nguyen Chi Thanh

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Thua Thien - Hue ប្រធានរដ្ឋសភា លោក Tran Thanh Man និងគណៈប្រតិភូអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋនាយឧត្តមសេនីយ៍ Le Duc Anh និងនាយឧត្តមសេនីយ៍ Nguyen Chi Thanh។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញអុជធូបនៅអាគ៌ាវប្បធម៌ នាយឧត្តមសេនីយ៍ Le Duc Anh (រូបភាព៖ រដ្ឋសភា)

នៅបរិវេណអាគារវប្បធម៌និងបណ្ណាល័យនាយឧត្តមសេនីយ៍ Le Duc Anh (ឃុំ Loc An ស្រុក Phu Loc) ប្រធានរដ្ឋសភានិងគណៈប្រតិភូអញ្ជើញអុជធូបនិងដាក់ផ្កាគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh - ជាថ្នាក់ដឹកនាំដ៏មានកិត្យានុភាពរបស់បក្ស រដ្ឋ ជាឧត្តមសេនីយដ៏ឈ្លាសវៃ និងជាកូនប្រុសដ៏ឆ្នើមនៃទឹកដីខេត្ត Thua Thien - Hue

អញ្ជើញកត់ត្រាសៀវភៅភ្ញៀវនៅទីនេះ ប្រធានរដ្ឋសភាលោក Tran Thanh Man បានជូនពរខេត្ត Thua Thien Hue - ស្រុកកំណើតរបស់នាយឧត្តមសេនីយ៍ Le Duc Anh ដែលនឹងក្លាយជាទីក្រុងចំណុះមជ្ឈិម ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ ប្រជាជន Hue កាន់តែមានភាពប្រសើរឡើងទាំងផ្នែកសម្ភារៈនិងស្មារតី។

នាព្រឹកថ្ងៃដដែល (ថ្ងៃទី ២៩ ធ្នូ) ប្រធានរដ្ឋសភា និងក្រុមការងារក៏បានអញ្ជើញអុជធូបនៅសារមន្ទីរនាយឧត្តមសេនីយ៍ Nguyen Chi Thanh នៅសង្កាត់ Thuan Hoa ទីក្រុង Hue; អញ្ជើញទៅសួរសុខទុក្ខគ្រួសារយុទ្ធជនពិការមួយចំនួននៅទីក្រុង Hue

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top