• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាម៉ុងហ្គោលីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ​ប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Miye​gombo Enkhbold និង ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភាម៉ុង​ហ្គោលី បានបញ្ចប់ប្រកបដោយជោគជ័យ​ដំណើរ ទស្សនកិច្ចជា​ផ្លូវការ​នៅវៀតណាម ចាប់​ពីថ្ងៃទី​២០​ដល់ថ្ងៃទី​២៣ ខែមក​រា ឆ្នាំ​២០១៨ តបតាមសេចក្តីអញ្ជើញរបស់ប្រធា​នរដ្ឋសភា​វៀត​ណាម លោកស្រី Nguyen Thi Kim Ng​an។
 
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច​នេះ ប្រធានរដ្ឋ​សភាម៉ុងហ្គោលីបានអញ្ជើញ​ជួបចរចា ជាមួយ ប្រធាន​រដ្ឋសភា​វៀត​ណាម​ លោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការ​គួរសម​ អគ្គលេខាបក្ស លោក Nguyen Phu Tr​ong ប្រធាន​រដ្ឋលោក​ Tran Dai Quang និង នាយករដ្ឋមន្ត្រីរដ្ឋា​ភិបាល​ លោក​ Nguyen Xuan Phuc ផងដែរ។
 
នៅក្នុងបណ្តាជំនួប​នេះ ភាគីទាំងពីរបានឯកភាព​ចាត់ទុកថា ការបង្កើនទំនាក់​ទំនង ​កិច្ចសហប្រតិ​បត្តិការ​រវាង​រដ្ឋសភាទាំង​ពីរឲ្យកាន់​តែមានការ​វិវឌ្ឍ​ទៅមុខ​។ ភាគី ​ទាំងពីរ​ក៏បាន​ឯកភាព ​ជម្រុញកា​​រនាំចេញ​ទៅទីផ្សារ​របស់​គ្នាទៅ​វិញទៅម​ក​នូវ​មុខ​ ទំនិញជាប្រៀបខ្លាំ​ងរបស់ខ្លួន​។
 
ស្តីពីកិច្ចសហប្រតិបត្តិ​ការរវាងស្ថាប័នតាក់តែងច្បាប់​នៃប្រទេសទាំងពី​រ ភា​គីទាំង ពីរយល់ព្រ​ម ជម្រុញ​ការផ្លាស់​ប្តូរគណៈ​ប្រតិភូ ​សំដៅបង្កើនការយល់ដឹង ជឿជា​ក់គ្នា ទៅវិ​ញទៅមក។​ ភាគី​ទាំងពីរ​នឹង​បន្តរឹត​បន្តឹង​កិច្ចសហប្រតិ​បត្តិការ​លើបណ្តាវេទិកា​ ពហុភាគី​ផងដែរ​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top