• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ហ្វីលីពីន និងចូលរួម AIPA – 43 ប្រកបដោយជោគជ័យ

ដំណើរទស្សនៈកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានរួមចំណែកពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម ជាមួយកម្ពុជា និងហ្វីលីពីនលើគ្រប់វិស័យ។
ប្រធានរដ្ឋសភាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ហ្វីលីពីន និងចូលរួម AIPA – 43 ប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី២៥ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញមកដល់អាកាសយានដ្ឋាន Noi Bai បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភានៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA -43) និងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន។

ជាមួយនឹងសកម្មភាពជិត ៥០ ដំណើរទស្សនៈកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានរួមចំណែកពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម ជាមួយកម្ពុជា និងហ្វីលីពីនលើគ្រប់វិស័យ នាំទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងប្រកបដោយមានប្រសិទ្ធភាព  ព្រមទាំងចូលរួមយ៉ាងសកម្ម និងប្រកបដោយមានការទទួលខុសត្រូវនៅ AIPA-43 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top