• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងភរិយា បានបញ្ចប់ប្រកបដោយដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅ​កូរ៉េខាងត្បូង

នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងភរិយាគឺលោកស្រី ង្វៀន ធី ថាញ់ង៉ា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងសេអ៊ូល បញ្ចប់​ប្រកបដោយដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង​ ហើយបានចាប់ផ្តើមដំណើរទស្សនកិច្ចជា​ផ្លូវការនៅប្រទេសម៉ុងហ្គោលី តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋ​សភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា។

ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងភរិយា ចាកចេញពីទីក្រុងសេអ៊ូល បញ្ចប់ប្រកបដោយដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង។ រូបថត៖ Doan Tan/VN

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានជួបជាមួយ​នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Seong Sook និងបានជួបពិភាក្សាជាមួយប្រធានរដ្ឋសភា លោក Cho Jeong Sik។ នៅក្នុងកិច្ចប្រជុំទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​បានវាយតម្លៃជាវិជ្ជមានចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ​នៅគ្រប់ជាន់​ថ្នាក់ ជាពិសេសនៅថ្នាក់​ជាន់ខ្ពស់ ដោយបញ្ជាក់ថា វៀតណាម និង​កូរ៉េខាងត្បូងបានក្លាយជាដៃគូសំខាន់ៗឈានមុខគេរបស់គ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកូរ៉េខាងត្បូង នាពេល​កន្លងទៅ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព​គ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូ​គ្រប់ជាន់​ថ្នាក់; បង្កើនការចែករំលែកបទពិសោធន៍​ក្នុងការកសាងច្បាប់និងស្ថាប័ននានា ដើម្បីបម្រើដល់កា​រអភិវឌ្ឍប្រកបដោយចីរភាព; ជំរុញការផ្លាស់ប្តូរ​រវាងគណៈកម្មាធិការឯកទេសក្នុងរយៈពេលខាងមុខ; អនុវត្តន៍​​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​រវាងរដ្ឋ​​សភា​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ចុះហត្ថលេខា​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៥៕​

តាម vovworld.vn/km-KH

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top