• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបគណៈប្រតិភូសមាជិកសភាអាមេរិក

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងសមាជិកព្រឹទ្ធសភាអាមេរិកបានផ្លាស់ប្តូរ និងឯកភាពគ្នាខ្ពស់លើបញ្ហាជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកដោយសង្គ្រាមនៅតែបន្តជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបគណៈប្រតិភូសមាជិកសភាអាមេរិក

នារសៀលថ្ងៃនេះ (២៦ ឧសភា) នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយសមាជិកព្រឹទ្ធសភាលោក Mike Carpo ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងសមាជិកព្រឹទ្ធសភាអាមេរិកបានផ្លាស់ប្តូរ និងឯកភាពគ្នាខ្ពស់លើបញ្ហាជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកដោយសង្គ្រាមនៅតែបន្តជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យ រដ្ឋសភាអាមេរិកបន្តគាំទ្រការរក្សាទំនាក់ទំនងពាណិជ្ជកម្មស្ថិរភាព និងយូរអង្វែងរវាងប្រទេសទាំងពីរ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម ។ លោកបាន ស្នើឱ្យសហរដ្ឋអាមេរិកទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ ប្រធានរដ្ឋសភាបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សាស្ដីពីគំនិតផ្ដួចផ្ដើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ព្រមទាំងស្នើឲ្យអាមេរិកផ្តោតលើកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

សមាជិកព្រឹទ្ធសភាលោក Mike Crapo បាននិយាយថា លោកនឹងបញ្ជូនសាររបស់ប្រធានសភាទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក សភាសហរដ្ឋអាមេរិក និងអ្នកចរចារបស់សហរដ្ឋអាមេរិក នៅពេលនិយាយអំពីការបន្តការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងការធានាការទាំក់ទងជាមួយទីផ្សារ និងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top