• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនព្រះមហាក្សត្រប៊ូតាន

កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (ហាណូយ) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុង ពិធីលៀងសាយភោជន៍យ៉ាងឱឡារិកជូនចំពោះព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ប៊ូតានដែល កំពុងយាងមកបំពេញព្រះរាជទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម (ថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែសីហា)។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ រួមជាមួយព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រីនៅពិធីលៀងសាយភោជន៍។ (រូបថត៖ Viet Cuong/VOV)

អញ្ជើញថ្លែងក្នុងពិធីលៀងសាយភោជន៍ លោកប្រធានរដ្ឋ លឿង គឿង បានសម្តែងការចាប់អារម្មណ៍ថា ប៊ូតាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួច ដែលសម្រេចបានកម្រិតកាបូនអវិជ្ជមាន ដោយរក្សាបាននូវគម្របព្រៃឈើជាង ៧០% នៃទំហំដែនដី មានគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាប្រទេសដែលប្រជាជនផ្ដល់តម្លៃដល់ភាព រាបសារ សីលធម៌សហគមន៍ និងភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ។

“ខ្ញុំនិងព្រះអង្គបានពិភាក្សាអំពីទិសដៅ និងវិធានការជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ជាពិ សេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ទេសចរណ៍ ការផ្លាស់ ប្តូរប្រជាជននិងប្រជាជន ការតភ្ជាប់ និងបញ្ហាដែលជាក្ដីកង្វល់រួម។ ខ្ញុំជឿជាក់ថា លទ្ធផលនៃព្រះរាជដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រ និង ម្ចាស់ក្សត្រី នឹងបង្កើតសន្ទុះថ្មីសម្រាប់ប្រទេសទាំងពីរក្នុងការសហការគ្នាយ៉ាងជាក់ ស្ដែង ប្រកបដោយប្រសិទ្ធភាព និងផលប្រយោជន៍ទៅវិញទៅមក”។

ចំណែកព្រះអង្គវិញ ព្រះមហាក្សត្រប៊ូតាន មានព្រះរាជបន្ទូលថា ប្រទេសវៀត ណាមទទួលបានការកោតសរសើរពិសេសពីមិត្តភក្តិអន្តរជាតិដោយសារឆន្ទៈដ៏មុតមាំ ស្មារតីសាមគ្គីភាព និងភាពអង់អាចក្លាហាន ក៏ដូចជាការខិតខំព្យាយាមក្នុងការ អភិរក្សបេតិកភណ្ឌ និងជំនឿជាក់ដ៏ខ្ជាប់ខ្ជួនចំពោះអនាគតផងដែរ។

“ប៊ូតាន ទោះបីជាប្រទេសតូចតាចនិងដាច់ស្រយាលក៏ដោយ ប៉ុន្តែយើងនៅតែ ចែករំលែកស្មារតីដូចគ្នាជាមួយអ្នក។ យើងជឿជាក់ថា បេតិកភណ្ឌមិនមែនជាគ្រឿង តុបតែងនោះទេ ប៉ុន្តែជាត្រីវិស័យដែលដឹកនាំយើងក្នុងការកសាងអនាគត សម្រាប់ប្រជាជនរបស់យើង។ ដូច្នោះហើយ យើងកំពុងសាងសង់ទីក្រុង Gelephu ដែលជាច្រកផ្លូវវប្បធម៌ និងហិរញ្ញវត្ថុសម្រាប់តភ្ជាប់ទៅកាន់តំបន់អាស៊ីខាងត្បូង ដែលផ្ដួចផ្ដើមឡើងពីតម្លៃរបស់ប៊ូតាន។ យើងនឹងមានកិត្តិយសយ៉ាងខ្លាំងប្រសិនបើ វៀតណាមចូលរួមជាមួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងនេះ”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រដ្ឋាភិបាលនិងដំណើរ៨០ឆ្នាំដើម្បីប្រទេសជាតិនិងប្រជាជន

រដ្ឋាភិបាលនិងដំណើរ៨០ឆ្នាំដើម្បីប្រទេសជាតិនិងប្រជាជន

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៤៥ រដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យវៀតណាមបានចេញសេចក្តីប្រកាសទៅកាន់ប្រជាជន និងពិភពលោក អំពីការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីជោគជ័យនៃបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ សីហា ឆ្នាំ១៩៤៥)។

Top